ក្រុមបាល់ទាត់ U15 កម្ពុជានឹងបើកទ្វារពហុកីឡដ្ឋានជាតិរបស់ខ្លួនស្វាគមន៍ក្រុម U15 ចិនចំនួន 2ប្រកួតនាថ្ងៃទី 11 និង13 ខែកក្កដា ឆ្នាំ2019 ដើម្បីប្រកួតរឹតចំណងមិត្តភាពអន្តរជាតិកម្ពុជា-ចិន ដោយការប្រកួតទាំង 2លើកនឹងធ្វើឡើងនៅវេលាម៉ោង 5ល្ងាច ទាំង 2ជើង។
សូមបញ្ជាក់ថា ក្រៅតែជាការប្រកួតក្នុងន័យរឹតចំណងមិត្តភាពរវាងប្រទេសទាំង2 ហើយ ការប្រកួតនេះក៏ជាការត្រៀមសម្រាប់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម 15ឆ្នាំ ដើម្បីចូលរួមប្រកួតពានរង្វាន់យុវជនអាយុក្រោម 16ឆ្នាំ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( AFF U-16 Championship 2019 ) ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី27 ខែកក្កដា ហើយនឹងបញ្ចប់នៅថ្ងៃទី9 ខែសីហា ឆ្នាំ2019 នៅលើទឹកដីរបស់ប្រទេសថៃ ដោយមានប្រទេសចំនួន12 ចូលរួម ដោយកម្ពុជាត្រូវស្ថិតនៅក្នុងពូល B ជាមួយថៃ ម៉ាឡេស៊ី ឡាវ ប្រ៊ុយណេ និងអូស្ត្រាលី៕