នេះជាព្រឹត្តិការណ៍ដ៏អស្ចារ្យនៃ «ទិវាវប្បធម៌ប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក»និងជាព្រឹត្តិការណ៍ប្រកួតឈុតបុរាណប្រចាំឆ្នាំ២០១៩ តារាចម្រៀង សម្តែងនិងជាពិធីករលោក បញ្ញា សិទ្ឋិ បានចំណាយពេលចូលរួមប្រកួតគ្រងឈុតបុរាណប្រចាំឆ្នាំដោយក្នុងចិត្តចង់លើកស្ទួយវប្បធម៌ខ្មែរ។ នេះជាការចូលរួមលើកទី១ហើយបានគ្រងឈុតបុរាណជាមួយសិល្បករជាច្រើនរូបទៀត។ អ្វីនឹកស្មានមិនដល់គណៈមេប្រយោគបានសម្រេចឱ្យតារាចម្រៀងរូបនេះឈ្នះទទួលបានចំណាត់ថ្នាក់លេខ២។
លោកថា ការមកប្រកួតនេះដើម្បីចូលរួមខួបគ្រួសារតារាកម្ពុជាដោយចង់ដឹងថា មានការរៀបចំបែបណាព្រោះគ្រួសារតារាកម្ពុជាល្បីឈ្មោះមួយរយៈចុងក្រោយនេះណាស់។ លោកពិតជានឹកអត់ដល់ថាទម្រង់ដែលលោកគ្រងជាឈុតបុរាណខ្មែរបានទទួលការចាប់អារម្មណ៍ពីទស្សនិកជននិងមេប្រយោគបែបនេះឡើយ។ លោកពិតជាស្រឡាំងកាំងតែម្តងដែលគេប្រកាសឱ្យឡើងទៅវគ្គបន្តៗរហូតសល់តែបេក្ខជន៣រូបបេក្ខនារី៣រូបហើយផ្នែកបុរសលោកជាប់លេខ២។ តាមលក្ខខណ្ឌមេប្រយោគផ្តល់ពិន្ទុលើដំណើរស្អាត ស្នាមញញឹមជឿជាក់ ព្រមទាំងការគ្រងឈុតសម្លៀកបំពាក់មានភាពប្រណិតជាងគេក្នុងឆ្នាំ២០១៩នេះ។ ការទទួលបាននេះពិតជាកិត្តយសហើយក៏អរគុណដល់កម្មវិធីនិងសិល្បករទាំងអស់បានចំណាយថវិកាផ្ទាល់ខ្លួនរៀងៗខ្លួនខំរិះរកសម្លៀកបំពាក់បុរាណយកមកច្នៃដើម្បីលើកស្ទួយវប្បធម៌ជាតិ។
ចំពោះចំណាត់ថ្នាក់លេខ១ប្រុសលោក ឌួង តារាផាឌីន តារាចម្រៀងសំលេង២ ដែលគ្រងឈុតព្រះគ្រូព្រាហ្មបុរោហិត ដែលជាគ្រូអង្គព្រះមហាក្សត្រគ្រប់ព្រះអង្គ ក្នុងពេលកម្ពុជា គោរពព្រហ្មញ្ញសាសនា។ លេច១ ស្រីកញ្ញា ភីយ៉ា តារាសម្ដែង គ្រងឈុតស្រីទេព ដោយឈុតដែលនាងគ្រង គឺជាការច្នៃថ្មីចេញពីជញ្ជាំងប្រាសាទអង្គរ ហើយរក្សាទម្រង់ដើមផ្នែកបុរាណ។ លេខ២ប្រុសលោក បញ្ញា សិទ្ធ តារាចម្រៀង គ្រងឈុតទេពតា។ លេខ២ស្រី កញ្ញា វណ្ណា វត្តីតារាចម្រៀង គ្រងឈុតព្រះនាងទេពអប្សរាមកុដកំពូល៣ មិនធ្លាប់មាន ជាឈុតស្រាវជ្រាវថ្មី គ្រឿងថ្មី តែរក្សារចនាបទដើមលើជញ្ជាំងប្រាសាទ។ លេខ៣ប្រុស លោក ដា វិសាល បុរសឯកលេខ១វាយនភណ្ឌ២០១៩ និងជាក្រុមបង្ហាញម៉ូដBN គ្រងឈុតព្រះលក្ខណ៍ ក្នុងរឿងរាមកេរ្តិ៍។ លេខ៣ ស្រី កញ្ញា ពេជ្រ ចរណៃ តារាសម្ដែង គ្រងឈុតតួនាងនៃរបាំព្រះរាជទ្រព្យ៕