កាលពីដើមឆ្នាំ2019 កន្លងទៅ របាយការណ៍ពី IDC បានបង្ហាញនូវទិន្នន័យនាំចេញស្មាតហ្វូនប្រចាំត្រីមាសទី1 ឆ្នាំ2019 សម្រាប់ទីផ្សារអឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្រ្វិក ដោយតួលេខសរុបមានចំនួន 83.7លានគ្រឿង គិតជាភាគរយធ្លាក់ចុះ 3.3ភាគរយធៀបនឹងឆ្នាំចាស់2018។
លទ្ធផលបានបង្ហាញថា តំណែងកំពូលទាំង 5 សម្រាប់ទីផ្សារធំៗខាងលើ គេឃើញមានតែ Huawei និង Xiaomi ប៉ុណ្ណោះ ដែលមានភាគរយឡើងកូដខ្ពស់ ខណៈ 3 ក្រុមហ៊ុនឯទៀតផ្តើមដាំក្បាលចុះ ជាពិសេសគឺ Apple និង HMD។
ជាលទ្ធផល Samsung ឈរលើលំដាប់លេខ1 នាំចេញបាន 15.7លានគ្រឿង ឬ 29.47ភាគរយធ្លាក់ចុះ 6.82ភាគរយធៀបនឹងឆ្នាំចាស់ រីឯ Huawei កើនពី 8.1លានគ្រឿងមក 13.5លានគ្រឿង ជាភាគរយកើនបានដល់ទៅ 66.13ភាគរយឯណោះ(ពេលមានរឿងរ៉ាវជាមួយអាមេរិក នៅទីផ្សារអាមេរិកត្រូវគេប៉ាន់ប្រមាណថា ធ្លាក់ចុះ 40%-60% ដូចនេះតួលេខថ្មីមិនទាន់បញ្ចេញឱ្យដឹងថា ប៉ុន្មានលានគ្រឿងនៅឡើយទេ។
ក្រុមហ៊ុនអាមេរិក Apple ធ្លាក់ចុះអស់ 22.73ភាគរយ នាំចេញបានត្រឹម 7.8លានគ្រឿង ធៀបនឹង Xiaomi បាន 2.9លានគ្រឿង ឈរលើលេខ 4 តែជាតួលេខកើនឡើង ហើយ HMD ដែលជាមេធំរបស់ Nokia ធ្លាក់ពី 3.3លានគ្រឿងមក 2.2លានគ្រឿង៕