នាយកប្រតិបត្តិក្រុមហ៊ុន Huawei លោក Ren Zhengfei បានប្រាប់សារព័ត៌មានបារាំង Le Piont ថា OS ផ្ទាល់ខ្លួនរបស់ក្រុមហ៊ុននឹងបង្ហាញមុខនាពេលឆាប់ៗនេះ ព្រមជាមួយនឹងដំណើរការលឿនជាង Android ដល់ទៅ 2ដង។
លោកបន្ថែមថា ក្នុងនាមជាក្រុមហ៊ុនផលិត និងផ្គត់ផ្គង់ស្មាតហ្វូនធំលំដាប់ទី2 លើពិភពលោក ការបង្កើត OS ផ្ទាល់ខ្លួន ខាងក្រុមហ៊ុន Huawei កំពុងរៀបចំ ហើយវាអាចគាំទ្របានទាំងសេវា 5G និងថែមទាំងអាចនឹងមានមុខងារពិសេសលើស្មាតហ្វូនបត់ (Huawei Mate X) និងមានអ្វីដែលនៅលើ Android គ្មានទៀតផង។
ចំពោះថ្ងៃខែនៃការប្រកាសចេញដំណើរការនៅមិនទាន់បានសម្រេចយ៉ាងណានៅឡើយទេ រីឯឈ្មោះប្រព័ន្ធដំណើរការថ្មីនេះអាចនឹងមាន2 គឺ Hongmeng OS(សម្រាប់ទីផ្សារក្នុងស្រុកចិន) និង Huawei Ark OS(សម្រាប់ទីផ្សារក្រៅប្រទេស)៕