ក្រុមហ៊ុន Samsung បានប្រកាសចេញជាផ្លូវការនូវសេនស័រកាមេរ៉ាទំហំ 64MP(មេហ្គាភិកសែល) ដែលជាសេនស័រធំបំផុត និងដំបូងគេលើកាមេរ៉ាស្មាតហ្វូនជំនាន់ថ្មីនេះ(បច្ចុប្បន្នធំជាងគេ គឺ 48MP)។
សេនស័រនេះជាប្រភេទសេនស័រល្អរបស់ក្រុមហ៊ុន SONY គឺ Sony IMX586 ដែលគេតែងប្រទះឃើញនៅលើកាមេរ៉ារបស់ SONY មាន Dynamic range ខ្ពស់ ផ្តល់ផលល្អដល់ការចាប់យករូបភាពបានគ្រាន់បើ ជាពិសេសពេលមានពន្លឺមិនគ្រប់(Low light)។
ចំពោះឈ្មោះស្មាតហ្វូនដែលនឹងបំពាក់កាមេរ៉ាធំមួយនេះ គេអាចដឹងបានថា មានលើស្រឡាយ Galaxy ជាពិសេសអាចនឹងឃើញមានលើ A70s ជាស្មាតហ្វូនធុនកណ្ដាល ហើយវាអាចនឹងប្រកាសចេញនៅពាក់កណ្ដាលឆ្នាំ2019៕