បុរសសញ្ជាតិវៀតណាមមួយរូបបានបង្កើតជាភាពភ្ញាក់ផ្អើលមួយដោយហ៊ានចំណាយប្រាក់ 400,000 ដុល្លារដើម្បីទិញស៊ីមកាតទូរស័ព្ទមួយដែលមានលេខ 097 7777777។
ក្នុងសម័យសង្គ្រាមឥណ្ឌូចិនទី3 លេខ7 មានសំនៀងប្រកបស្រដៀងគ្នានឹងពាក្យចម្រើន ហើយដោយផ្អែកតាមទ្រឹស្ដីនេះ លេខ7 ចំនួន 8ដង គឺមានន័យថា ចម្រើន 8 ដង។
នេះបើតាមការឱ្យដឹងពីលោក Quang ដែលបានសម្រេចទិញស៊ីមកាតលេខចម្រើនមួយនេះ។ លោក Quang ម្ចាស់ហាងទូរស័ព្ទនៅទីក្រុងហូជីមិញបានទិញស៊ីមមួយនេះពីលោក Do Trong Hieu អ្នកចាត់ការនៃក្រុមហ៊ុនពាណិជ្ជកម្ម និងសេវាកម្មមួយ ដើម្បីយកមកប្រើជាលេខទូរស័ព្ទហាងរបស់ខ្លួន។
សម្រាប់ស៊ីមដែលមានលេខប្រាំពីរ 8ដងនេះ មិនថ្លៃដូចជាស៊ីមដែលតារាម៉ូដែលស្រីវៀតណាម Ngoc Trinh បានទិញកាលពីថ្មីៗនេះឡើយ ដែលស៊ីមមួយនោះមានតម្លៃរហូតដល់ 670,000ដុល្លារ(ប្រាំមួយសែន ប្រាំពីរម៉ឺន)ឯណោះ៕