នៅពេលថ្មីៗនេះ គេស្រាប់តែឃើញវត្តមានតារាសម្ដែងល្បីៗ បានដើរសម្ញែងខ្លួនបញ្ចេញនូវម៉ូដ Spring Summer 19 ក្នុងព្រឹត្តិការណ៍ Armani Exchange ក្នុងបរិវេណផ្សារទំនើប AEON Mall Sen Sok City ផ្ទាល់ចាប់ផ្ដើមពីម៉ោង 5រសៀលតទៅ។ ម៉ូដសម្លៀកបំពាក់នីមួយៗសុទ្ធសឹងតែជាម៉ូតដែលប្លែកជាងរដូវកាលកន្លងមក ជាពិសេសគឺសម្រាប់ហ្វេនៗអ្នកគាំទ្រដែលចូលចិត្តស្ទាយប្លែកៗ ដោយគ្រឿងតុបតែងខ្លួនបន្ទាប់បន្សំដែលពោរពេញដោយភាពទាក់ទាញយ៉ាងទាន់សម័យព្រមគ្នានឹងភាពជឿជាក់។
កម្មវិធីទាំងមូលបានធ្វើឱ្យកក្រើកផ្សារទំនើបទាំងមូលព្រមទាំងក្នុងហាងសម្លៀកបំពាក់ Armani Exchange ផងដែរ។ កាន់តែបង្កបរិយាកាសឱ្យសប្បាយទៀតនោះ ក៏មានការដើរបង្ហាញម៉ូដពីសំណាក់វត្តមានរបស់តារាល្បីៗប្រចាំប្រទេសកម្ពុជាដូចជា លោក ខាត់ វៃហាំង កញ្ញា ជេ ឡេង កញ្ញា ដា ដាវ និង កញ្ញា ចាន់ មីនា និងមានការបង្ហាញគំនូរដែលគូរផ្ទាល់ពី កញ្ញា ភួរ សៀវព័រ ការសម្ដែងសិល្បៈចម្រៀង Hip Hop ពីលោក រីហ្ស៊ី អឹម វុទ្ធា វីន វិទូ រួមទាំងបទភ្លេងកំសាន្ដពិរោះៗ ពីឌីជេ ខេននី ឈេស និង ឌីជេ ឈី។
ចឹងដឹងថាសប្បាយរីករាយកក្រើករំជួលអារម្មណ៍ខ្លាំងប៉ុនណានោះ សូមទស្សនារូបភាពខាងក្រោមនេះ៖