ឈុតផលិតផលថែបំប៉នស្បែកមុខ Recipe Dong Hae Water Moisture គឺជាផលិតផលជួយផ្តល់សំណើមដល់ស្បែកមុខបានយ៉ាងល្អបំផុត ជួយឱ្យស្បែកមុខស្រស់ថ្លា ភ្លឺរលោងពីខាងក្នុងមក ជួយបំបាត់ភាពជ្រីវជ្រួញ និងជួយបណ្តឹងស្បែកមុខ ជួយឱ្យក្មេងជាងវ័យ។ Recipe Dong Hae Water Moisture ជាផលិតផលថែរក្សាស្បែកមុខដែលមានគុណភាពខ្ពស់របស់ប្រទេសកូរ៉េ100% អាចប្រើប្រាស់បានទាំងបុរស និងនារី ពីវ័យ18ឆ្នាំ ដល់វ័យជាង50ឆ្នាំ ជាពិសេសយុវវ័យ ដែលកំពុងស្ថិតនៅក្នុងវ័យដែលស្បែកមុខមានភាពប្រែប្រួលខ្លាំង។
ឈុតផលិតផលថែបំប៉នស្បែកមុខ Recipe Dong Hae Water Moisture មិនមានជាតិកាត់ស្បែក ធ្វើឱ្យសក្នុងរយៈពេលខ្លីនោះទេ ឈុតផលិតផលនេះផ្សំឡើងជាពិសេសតាមបែបធម្មជាតិពិតៗ ដោយផ្សំឡើងពីទឹកសមុទ្រដែលយកមកពីជម្រៅដ៏ជ្រៅនៃសមុទ្រនៅឯប្រទេសកូរ៉េ ដែលមានសមត្ថភាពខ្ពស់ក្នុងការថែបំប៉នដល់ស្បែកមុខរបស់អ្នក ឱ្យមើលទៅស្រស់ស្រាយជាប់ជានិច្ច ស័ក្តិសមសម្រាប់អ្នកដែលមានស្បែកមុខស្ងួត និងមានស្នាមជ្រីវជ្រួញ។
ឈុតផលិតផលថែបំប៉នស្បែកមុខ RecipeDong Hae Water Moisture មានគ្រប់ផលិតផលថែរក្សាស្បែកមុខនៅក្នុងប្រអប់តែមួយ មានដូចជា ទឹកថូណឺរ(Toner) សេរ៉ូម(Essence) ឡេ(Emulsion) និងគ្រីម(Cream)លាបមុខ ដែលអ្នកអាចប្រើប្រាស់មួយដងក្នុងមួយថ្ងៃក៏បាន (នៅពេលល្ងាច បន្ទាប់ពីងូតទឹកសម្អាតខ្លួន និងមុខរួច) និងអាចប្រើពីរដងក្នុងមួយថ្ងៃក៏បាន (ពេលព្រឹក មុនតុបតែងមុខ និងនៅពេលល្ងាច បន្ទាប់ពីងូតទឹកសម្អាតខ្លួន និងមុខរួច)។
របៀបប្រើ
1. បន្ទាប់ពីងូតទឹកសម្អាតខ្លួន និងមុខរួច ចូរយកដំសំឡី ឬបន្ទះសំឡីមួយបន្ទះមក ហើយចាក់ទឹកថូណឺរ(Toner)ពីលើ រួចយកមកជូតសម្អាតផ្ទៃមុខរបស់អ្នក ដើម្បីសម្អាតធូលីដី និងមេរោគផ្សេងៗចេញពីផ្ទៃមុខរបស់អ្នកឱ្យស្អាតម៉ត់ម៉ង។
2. បន្ទាប់មក ត្រូវបន្តដោយទឹកសេរ៉ូម(Essence) ដែលមានលក្ខណៈថ្លា ដោយចាក់បន្តិចនៅលើម្រាមដៃ រួចយកមកលាបថ្នមៗនៅលើផ្ទៃមុខរបស់អ្នកបែបម៉ាស្សា ដើម្បីឱ្យសព្វលើផ្ទៃមុខរបស់អ្នក។
3. បន្តដោយលាបឡេ(Emulsion) នៅលើស្បែកមុខរបស់អ្នកឱ្យសព្វ រួចម៉ាស្សាទៅមកថ្នមៗជាការស្រេច។
4. ជាចុងក្រោយ សឹមលាបគ្រីម(Cream) បំប៉នស្បែកមុខ Recipe Dong Hae Water Moisture នៅលើផ្ទៃមុខរបស់អ្នក ដើម្បីការពារសមាសធាតុរបស់ថូណឺរ(Toner) សេរ៉ូម(Essence) និងឡ(Emulsion) ដែលបានលាបនៅលើផ្ទៃមុខឱ្យជាប់នៅលើស្បែកមុខបានល្អ និងជួយឱ្យកាន់តែមានប្រសិទ្ធភាពឡើង។
ដោយគ្រាន់តែអនុវត្តតាមវិធីលាបបែបងាយៗដូចវិធីខាងលើនេះ ធានាថា ស្បែកមុខរបស់អ្នកនឹងស្រស់ថ្លា មានសំណើម ប្លែកតែម្តង ក្នុងរយៈពេលត្រឹមតែ1សប្តាហ៍តែប៉ុណ្ណោះអ្នកនឹងមើលឃើញពីភាពខុសគ្នានៃសភាពស្បែករបស់អ្នកជាមិនខាន។ឈុតផលិតផលថែបំប៉នស្បែកមុខ Recipe Dong Hae Water Moisture គឺមានភាពល្បីល្បាញជាយូរឆ្នាំមកហើយនៅក្នុងប្រទេសកូរ៉េ និងនៅទូទាំងពិភពលោក ហើយនៅពេលនេះផលិតផលដ៏ល្បី និងមានគុណភាពល្អរបស់ប្រទេសកូរ៉េមួយនេះ បានមកដល់ប្រទេសកម្ពុជាហើយ ដែលនាំចូលផ្តាច់មុខដោយក្រុមហ៊ុន NA Brimex Co., Ltd. ដើម្បីណែនាំដល់ប្រជាជនកម្ពុជា ឱ្យបានស្គាល់ និងបានប្រើប្រាស់នូវផលិតផលរបស់កូរ៉េសុទ្ធសាធ ដែលមានទាំងគុណភាព និងប្រសិទ្ធភាព ផលិតឡើងសម្រាប់ស្បែកមុខអាស៊ីតែម្តង ជាមួយនឹងតម្លៃសមរម្យ។
ក្រៅពីឈុតផលិតផលថែបំប៉នស្បែកមុខ Recipe Dong Hae Water Moisture ក្រុម-ហ៊ុនក៏មាននូវផលិតផលការពារស្បែកដងខ្លួនពីកម្តៅព្រះអាទិត្យផងដែរ ដែលមានឈ្មោះថា Recipe Crystal Multi Sun Guard Stick ដែលមានកម្រិត SPF 50+ PA++++ គឺមានសមត្ថភាពអាចការពារស្បែកបានយ៉ាងល្អប្រសើរបំផុត សម្រាប់អាកាសធាតុនៅក្នុងតំបន់អាស៊ី។