អតីតអ្នកចាត់ការក្រុម Manchester United លោក José Mourinho បានបញ្ជាក់ពីជំហររបស់លោក ដោយមិនព្រមទៅដឹកនាំក្លិបនៅប្រទេសចិនឡើយនៅពេលនេះ ទោះបីជាក្លិបផ្តល់ទឹកប្រាក់អោយលោកយ៉ាងច្រើនសន្ធឹកសន្ធាប់យ៉ាងណាក៏ដោយ។លោកបានបន្ថែមថា លោកមានគម្រោងត្រឹមត្រូវ ដោយលោកថានឹងព្យាយាមរកក្លិបមកដឹកនាំអោយបាននៅអង់គ្លេស ក្នុងរដូវក្តៅនេះអោយទាល់តែបាន។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីកិច្ចពិភាក្សាជាមួយតំណាងក្លិបដែលជាម្ចាស់អចលនទ្រព្យ Evergrande Real Estate Group លោក Mourinho បានច្រានចោលការងារនេះ ពីព្រោះលោកយល់ថាលោកមិនចង់ធ្វើឱ្យគ្រួសារមានការពិបាកក្នុងការផ្លាស់មកកាន់ប្រទេសចិន ហើយលោកនៅចង់ដឹកនាំក្រុមនៅអ៊ឺរ៉ុបបន្តិចទៀតសិន៕