ក្រុមហ៊ុន Samsung នឹងប្រារព្ធកម្មវិធី Unpacked នៅថ្ងៃទី7 ខែសីហាខាងមុខនេះ ដែល Galaxy Note10 នឹងក្លាយជាតួឯកនៃកម្មវិធីធំប្រចាំឆ្នាំមួយនេះ។
យ៉ាងណាមិញ Samsung មិនបាននិយាយអំពីចំណុចពិសេសលើ Galaxy Note10 ដែលអ្នកគាំទ្រខំទន្ទឹងរង់ចាំនោះទេ ប៉ុន្តែរូបភាព Teaser ដែលឃើញមានប៊ិច និងកាមេរ៉ាចំកណ្ដាលអាចធ្វើឲ្យគេទាយដឹងខ្លះៗហើយ។ Galaxy Note10 នឹងនៅតែប្រើប៊ិចដដែល ហើយកាមេរ៉ាចំកណ្ដាលអាចតំណាងឱ្យកាមេរ៉ា Selfie ដែលចោះចំកណ្ដាលអេក្រង់ខាងមុខ ដូចរូបភាពដែលបានលេចធ្លាយកន្លងមកដែរ។
លក្ខណសម្បត្តិរបស់ Galaxy Note10 ដែលត្រៀមនឹងបង្ហាញមុខនេះ មានដូចជា មុខងារស្គែនម្រាមដៃក្រោមអេក្រង់, មាន 2ប្រភេទអេក្រង់ទំហំ 6.3អ៊ីញ (Note10) និង 6.8អ៊ីញ (Note10+) និងមិនមានរន្ធដោតកាស 3.5mm ទេ៕