Skip to content

តារា​សម្ដែង​ឯក​ស្រី​ ​ឈឹម​ ​អារី​យ៉ា​ ​បង្ហាញ​រឿង​ភាគ​ចុងក្រោយ​ ​មុន​លាឈប់​ពី​សិល្បៈ​

​បន្ទាប់ពី​ប្រកាស​លាឈប់​ការសម្ដែង​ ​តារា​សម្ដែង​ ​អ្នកនាង​ ​ឈឹម​ ​អារី​យ៉ា​ ​បាន​ឡើង​តំណែង​ជា​ជំទាវ​យ៉ាង​កា​លីប​ ​ដោយសារតែ​ស្វាមី​របស់​អ្នកនាង​ ​គឺ​មន្ត្រី​ពាក់​ផ្កាយ​លើ​ស្មា​ប្រចាំ​នៅ​ក្រសួងមហាផ្ទៃ​។​ ​អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​ ​គឺ​ភាពយន្ត​ភាគ​ដែល​អ្នកនាង​បាន​សម្ដែង​មុន​ពេល​លាឈប់​ ​ទើបតែ​ត្រូវ​បាន​គេដាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​។​ ​

​អ្នកនាង​ ​ឈឹម​ ​អារី​យ៉ា​ ​ដែល​ក្នុង​ពេលនេះ​ ​បាន​ទទួល​ងារ​ជា​ជំទាវ​ស្របច្បាប់​ ​បាន​អះអាង​ថា​ ​អ្នកនាង​មិន​ទទួលការ​សម្ដែង​ទៀត​ទេ​ ​ដោយសារតែ​រវល់​បើកហាង​ជា​អាជីវកម្ម​គ្រួសារ​ ​និង​ ​រវល់​បំពេញបេសកកម្ម​តាម​ស្វាមី​នៅក្នុង​ ​និង​ក្រៅ​ស្រុក​។​ ​យ៉ាងណាមិញ​អ្នកនាង​ថា​ ​មិន​ចង់​ឃ្លាតឆ្ងាយ​ពី​សិល្បៈ​នោះ​ទេ​ ​គឺ​ពេលណា​មានឱកាស​នឹង​នៅតែ​បន្ត​ការសម្ដែង​ ​ដោយ​អ្នកនាង​បញ្ជាក់​ថា​ ​មិនបាន​តាំងខ្លួនជា​លោកជំទាវ​ ​ហើយ​នៅតែ​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ក្នុងរង្វង់​សិល្បៈ​នោះ​ផង​។​

​អ្នកនាង​ ​ឈឹម​ ​អារី​យ៉ា​ ​បាន​បង្ហាញ​អារម្មណ៍​សប្បាយចិត្ត​ ​ដែល​អ្នកនាង​ឈប់​ទទួលការ​សម្ដែង​ហើយ​ ​ប៉ុន្តែ​ស្នាដៃ​ភាពយន្ត​រឿង​”​គ្មាន​ថ្ងៃ​បញ្ចប់​”​ ​របស់​អ្នកនាង​ ​ត្រូវ​បាន​គេដាក់​បញ្ចាំង​នៅ​ ​CTN​ ​ដែល​ធ្វើ​ឱ្យ​មហាជន​នៅតែ​បានឃើញ​ពី​ការសម្ដែង​របស់​អ្នកនាង​ ​ក្រោយពេល​លាឈប់​។​ ​អ្នកនាង​ថា​ ​នេះ​ជា​ភាពយន្ត​ភាគ​ចុងក្រោយ​ ​ដែល​អ្នកនាង​បាន​សម្ដែង​ ​ប៉ុន្តែ​មិនមែន​ជា​រឿង​ចុងក្រោយ​នោះ​ទេ​ ​ដោយសារតែ​មុន​បាត់មុខ​ ​អ្នក​នាង​ក៍​បាន​ទទួល​សម្ដែង​ភាពយន្ត​ខ្នាត​ធំ១ពីរ​ទៀតផង​ដែរ​ ​ដោយ​គ្រាន់តែ​មិនដឹង​ថា​ភាពយន្ត​នោះ​ ​ដាក់​លក់​សំបុត្រ​ពេលណា​។​

Leave a Reply

Your email address will not be published. Required fields are marked *