20ឆ្នាំ​ទៀត​បដិវត្តន៍​ឧស្សាហកម្ម​អាច​ប៉ះពាល់​ទីផ្សារ​ការងារ​ប្រមាណ57​% នៅ​កម្ពុជា​

មួយរយៈពេល​ចុងក្រោយ​នេះ​ របត់​បច្ចេកវិទ្យា​បាន​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់រហ័ស​ ស្រប​ពេល​ដែល​បដិវត្តន៍​ឧស្សាហកម្ម​ទី4​ បាន​ចូល​មកដល់​ ដែល​ធ្វើ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់រហ័ស​នូវ​របៀបរបប​ការងារ​ និង​អាជីព​នានា​លើ​ពិភពលោក​។ វត្តមាន​បច្ចេកវិទ្យា​ និង​បញ្ញា​សិប្បនិម្មិត​នា​ពេល​ថ្មី​ៗនេះ​បាន​ធ្វើ​ឱ្យ​ម៉ាស៊ីន​កាន់តែ​ឆ្លាតវៃ​ឡើង​ ហើយ​ការ​ធ្វើការងារ​ទាំងឡាយ​មានប្រសិទ្ធភាព​ល្អ​ជាង​មនុស្ស​ទៀតផង​ ដែល​វា​ជា​ចរន្ត​មួយ​ធ្វើ​ឱ្យ​មនុស្ស​អាច​នឹង​បាត់បង់​ការងារ​ជាច្រើន​មុខ​នៅ​ក្នុងអំឡុងពេល​ប្រមាណ​ជាជាង​ 20ខាងមុខ​ទៀត​។

រដ្ឋលេខាធិការ​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ឯកឧត្តម​ ពេជ​ សោភ័ន​ បាន​លើកឡើង​ថា​ តាមរយៈ​ការស្រាវជ្រាវ​របស់​វិទ្យាស្ថាន​អន្តរជាតិ​បានឱ្យ​ដឹង​ថា​ នៅ​ឆ្នាំ2030​ ការងារ​ប្រមាណ​ 30​% នៅ​លើ​ពិភពលោក​នឹង​ប្រឈម​ជាមួយ​ហានិភ័យ​នៃ​ការ​ផ្លាស់​ប្តូរ​ ឬបាត់បង់​ការងារ​ដោយសា​បដិវត្តន៍​ផ្នែក​ឧស្សាហកម្ម​នេះ​។ ចំពោះ​ការងារ​ដែល​ប្រឈម​ខ្លាំង​នោះ​ កើត​ឡើង​ចំពោះ​អ្នក​ដែល​ទទួល​បានការ​អប់រំ​ទាប​។ ក្នុង​នោះ​ដែរ​ អង្គការ​អន្តរជាតិ​ខាង​ការងារ​ (ILO​) ក៏បាន​បង្ហាញ​របាយការណ៍​ផង​ដែរ​ថា​ តាម​ការ​ប៉ាន់ប្រមាណ​រយៈពេល​ 20ឆ្នាំខាងមុខ​នេះ​ ពាក់កណ្តាល​នៃ​ពលករ​ក្នុង​ប្រទេស​កម្ពុជា​ វៀតណាម​ ថៃ​ ឥណ្ឌូ​នេ​ស៊ី​ និង​ហ្វីលីពីន​ បើ​គិតជា​ចំនួន​មនុស្ស​ប្រមាណ​ 130លាន​នាក់​នឹង​ប្រឈម​ហានិភ័យ​នៃ​ការបាត់បង់​ការងារ​។

ឯកឧត្តម​ ពេជ​ សោភ័ន​ បាន​មានប្រសាសន៍​ថា​៖ “បដិវត្តន៍​ឧស្សាហកម្ម​នឹង​ធ្វើ​ឱ្យ​ដំណើរការ​នៃ​ផលិតកម្ម​នៅ​តាម​បណ្តា​រោងចក្រ​សហគ្រាស​ទាំងអស់​ប្រែក្លាយ​ពី​ការប្រើ​ប្រាស់​កម្លាំង​ពលកម្ម​ដោយ​មនុស្ស​ ទៅ​ជា​ការប្រើ​ប្រាស់​គ្រឿងយន្ត​ស្វ័យប្រវត្តិ​ ឬកម្លាំង​គ្រឿង​ចក្រ​វិញ​។ ILO​ បាន​ប៉ាន់ប្រមាណ​ថា​ ប្រសិនបើ​គ្មាន​ការប្រែប្រួល​ ផល​ប៉ះពាល់​នៅ​កម្ពុជា​អាច​នឹង​ប៉ះពាល់​ដល់​ 57​%នៅក្នុង​រយៈពេល20ឆ្នាំក្រោយ​ ដែល​នេះ​ជា​កត្តា​សំខាន់​មួយ​ដែល​ចាំបាច់​ត្រូវ​មានការ​ដោះស្រាយ​ដោយ​ការ​ពង្រឹង​ផ្នែក​អប់រំ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​”។

ឯកឧត្តម​រដ្ឋលេខាធិការ​ក៏បាន​លើកឡើង​ផង​ដែរ​ថា​ បច្ចុប្បន្ន​នេះ​រាជរដ្ឋាភិបាល​ថៃ​មាន​គោលដៅ​ធ្វើ​ស្វ័យប្រវត្តិ​កម្ម​លើ​រោងចក្រ​ផលិតកម្ម​ ឬកម្មន្តសាល​នៅ​រយៈពេល​ 5ឆ្នាំខាងមុខ​នេះ​។ បញ្ហា​នេះ​ក៏បាន​ធ្វើ​ឱ្យ​ទីផ្សារ​ពលកម្ម​នៅក្នុង​ប្រទេស​ថៃ​ជួប​បញ្ហា​ប្រឈម​ផង​ដែរ​ ដូចដែល​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​បាន​ផ្សាយ​នៅ​ឆ្នាំ2019​ នេះ​ថា​ មាន​ពលករ​ថៃ​ប្រមាណ​ជា​ 40ម៉ឺន​ទៅ50ម៉ឺន​នាក់​ ក្នុងចំណោម​ពលករ​ 38លាន​នាក់​នឹង​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​ផ្លាស់​ប្តូរ​ការងារ​។ ដោយសារតែ​ចរន្ត​នេះ​បាន​ធ្វើ​ឱ្យ​គេ​ប៉ាន់ប្រមាណ​ថា​ នៅ​ឆ្នាំ​នេះ​ សន្ទស្សន៍​អ្នក​គ្មាន​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​នឹង​មាន​រហូតដល់​ទៅ​ 1.3​% ខណៈ​នៅ​ឆ្នាំ2018​ មានត្រឹមតែ​ 1%តែប៉ុណ្ណោះ​។ ងាក​មក​កម្ពុជា​វិញ​យើង​ក៏​ចាំបាច់​ត្រូវការ​ការ​ដោះស្រាយ​ផង​ដែរ​ ចំពោះ​បញ្ហា​នេះ​ ព្រោះ​ថា​ ចំពោះ​អ្នក​សិក្សា​ផ្នែក​ TVET​ អាច​នឹង​បាត់បង់​ការងារ​ធ្វើ​ប្រមាណ​ 30​% ប្រសិនបើ​យើង​មិន​ផ្លាស់​ប្តូរ​វិធី​ក្នុង​ការ​បណ្តុះបណ្តាល​ទេ​នោះ​។

ឯកឧត្តម​រដ្ឋ​លេខាធិ​កា​រើ​ក៏បាន​លើកឡើង​ផង​ដែរ​ថា​ បច្ចុប្បន្ន​នេះ​សូម្បីតែ​ការ​ផ្តល់​សេវា​តាក់ស៊ី​សេវា​ធនាគារ​-ហិរញ្ញវត្ថុ​ ការ​លក់​-ទិញ​ ឬការ​កក់​សេវា​កម្ម​ផ្សេង​ៗ ក៏​ត្រូវ​បាន​ធ្វើតាម​បណ្តាញ​បច្ចេកវិទ្យា​ដែរ​។ កត្តា​នេះ​បាន​ធ្វើ​ឱ្យ​ការរស់នៅ​របស់​មនុស្ស​សម័យថ្មី​មាន​ភាព​ងាយស្រួល​ តែ​ទន្ទឹម​នឹង​នេះ​ក៏​វា​ជា​ក្តី​បារម្ភ​ផង​ដែរ​ ចំពោះ​ការបាត់បង់​ការងារ​ ព្រមទាំង​ការ​បង្វែរ​ការ​បណ្តាក់​ទុន​វិនិយោគ​ត្រឡប់ទៅ​ប្រទេស​អភិវឌ្ឍន៍​ដែល​ជា​ប្រភព​ដើម​នៃ​ទុន​វិញ​ដោយសារ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ស្វ័យប្រវត្តិ​កម្ម​ និង​បញ្ញា​សិប្បនិម្មិត​ (AI​)។ ទោះជា​យ៉ាងនេះ​ក្តី​រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​ធ្វើការ​ផ្សព្វផ្សាយ​ និង​បញ្ចេញ​សកម្មភាព​ជាច្រើន​ផង​ដែរ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ ដោយ​បាន​ជំរុញ​ឱ្យ​យុវជន​ជាច្រើន​ចាប់ផ្តើម​ស្វែងយល់​ និង​សិក្សា​ពី​ជំនាញ​នានា​ដែល​អាច​ឆ្លើយតប​បាន​ល្អ​នឹង​ទីផ្សារ​ការងារ​នា​ពេល​អនាគត​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ទន្ទឹម​នឹង​ក្តី​ព្រួយបារម្ភ​ចំពោះ​បញ្ហា​បច្ចេកវិទ្យា​ធ្វើ​ឱ្យ​បាត់បង់​ការងារ​ វា​ក៏​ជះឥទ្ធិពល​ផង​ដែរ​ដល់​សង្គម​ដែល​បណ្តុះបណ្តាល​ធនធានមនុស្ស​មិន​ស្របតាម​តម្រូវការ​ ព្រោះ​ពីមុន​អ្នក​វិនិយោគ​ចាប់​អារម្មណ៍​វិនិយោគ​លើ​ប្រទេស​ដែល​មាន​មនុស្ស​ច្រើន​ដើម្បី​ធ្វើការងារ​ផលិតកម្ម​សម្រាប់​នាំចេញ​។ ហេតុនេះ​ហើយ​ទើប​បណ្តា​ប្រទេស​អ្នកមាន​ជាច្រើន​បាន​បោះទុន​ និង​ទីតាំង​រោងចក្រ​ច្រើន​នៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ តែ​ក្រោយពេល​នឹង​មានការ​ផ្លាស់​ប្តូរ​របត់​នៃ​បច្ចេកវិទ្យា​នា​ប៉ុន្មាន​ឆ្នាំខាងមុខ​នេះ​ គឺ​អាច​នឹង​ផ្លាស់​ប្តូរ​គំនិត​ ដោយ​ងាក​ចំណាប់​អារម្មណ៍​ទៅ​វិនិយោគ​លើ​ប្រទេស​ណា​ដែល​មាន​ធនធានមនុស្ស​ខ្លាំង​ផ្នែក​បច្ចេកវិទ្យា​ សម្រាប់​គ្រប់គ្រង​ម៉ាស៊ីន​ធ្វើការងារ​របស់​គេ​ឱ្យ​បាន​កាន់តែ​ច្រើន​ និង​មានប្រសិទ្ធភាព​ទៅវិញ​ ខណៈ​សារៈសំខាន់​នៃ​កម្លាំង​ពលកម្ម​ជំនាញ​តិច​ ឬគ្មាន​ជំនាញ​សោះ​ត្រូវ​បាន​កាត់បន្ថយ​។ បញ្ហា​នេះ​បាន​ជំរុញ​ឱ្យ​បណ្តា​ប្រទេស​ជាច្រើន​ខិតខំ​ប្រឹងប្រែង​ផ្លាស់​ប្តូរ​ប្រព័ន្ធ​នៃ​ការអប់រំ​ឱ្យ​ស្រប​ទៅ​នឹង​បរិបទ​ថ្មីនេះ​ ដើម្បី​អនាគត​ធនធានមនុស្ស​ផង​ និង​ដើម្បី​ដេញ​តាម​តម្រូវការ​នៃ​ការប្រកួត​ប្រជែង​ក្នុង​បដិវត្តន៍​ឧស្សាហកម្ម​ផង​៕

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

និស្សិត​ផ្នែកស្ថាបត្យកម្មមួយ​ក្រុម ​បង្ហាញ​គម្រោង​កែលម្អរសួនច្បារ​ផ្សារចាស់ ជា​តំបន់លំហ​បៃតង​សម្រាប់​សកម្មភាព​សហគមន៍ និង​ទាក់ទាញ​ទេសចរ

ភ្នំពេញ ៖ សួនច្បារ​ផ្សារ​ចាស់​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយ​លាត​សន្ធឹង​ពី​ផ្សារ​រាត្រី​ជិត​មាត់ទន្លេ រហូត​ដល់​ស្ថានីយ​អយស្ម័យយានកម្ពុជា, បច្ចុប្បន្ន​សួន​មួយ​នេះ មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូចជា​ការ​កកស្ទះ​ចរាចរណ៍​ដោយ​សារ​ចំណត បញ្ហា​បរិស្ថាន...

ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កៀរគរក្រុមហ៊ុនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា...

កម្ពុជាក្លាយជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រគល់ពាន​រង្វាន់​​អាស៊ានសម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ឆ្នាំ២០២៤

ភ្នំពេញ ៖​  ពាន​រង្វាន់​​អាស៊ាន ​សម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ដែល​បានជួយ​កិច្ច​ការ​សង្គម​ប្រចាំឆ្នាំ ២០២៤ ​ត្រូវ​បានរៀបចំឡើង​នៅរាជធានីភ្នំពេញ​ប្រទេស​កម្ពុជា កាលពីរាត្រីថ្ងៃទី...

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះហើយ

ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាមួយទៀត ដែលជាឱកាសដ៏ល្អសម្រាប់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលជាពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ដើម្បីមកជួបជុំគ្នា មានទំនាក់ទំនងជាមួយគ្នាជាលក្ខណៈផ្លូវការ...

អត្ថបទស្រដៀងគ្នា