នៅរសៀលថ្ងៃទី៤ កក្កដា ឆ្នាំ២០១៩ គេស្រាប់តែឃើញ អតីតអ្នករាំអមឆាកប្រចាំនៅប៉ុស្តិ៍លេខ ៣ , បាយ័ន និងទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីមុន គឺអ្នកនាង ឆិល ពេជ្រពណ្ណរាយ បង្ហាញវត្តមានកាត់ខ្សែបូក្រុមហ៊ុនលក់ផលិតផលថែរក្សាសម្ភស្សធំនៅក្នុបរិវេណសណ្ឋាគារណាហ្កាវើល។
អ្នកនាង ឆិល ពេជ្រពណ្ណរាយ ត្រូវបានគេដឹងថា ជាស្ថាបនិកក្រុមហ៊ុនល្អពិតពេជ្រចរណៃខូអិលធីឌី ដែលអ្នកសិល្បៈភាគច្រើនស្គាល់ថា ស្រីពេជ្រៗ បានរៀបរាប់ប្រវត្តិថា ជីវិតរបស់អ្នកនាងបានហែលឆ្លងការងារជាអ្នករាំប្រចាំក្រុមមួយ ដើម្បីរកលុយរ៉ាប់រងគ្រួសារយ៉ាងលំបាកមុនក្លាយជាមេក្រុមរាំ ក្នុងការចាត់ចែងក្រុមរាំប្រចាំប៉ុស្តិ៍បាយ័ន និង ទូរទស្សន៍អាស៊ីអាគ្នេយ៍។ អ្នកនាងថា ជីវិតកាន់តែលំបាក នៅពេលបន្ទុកគ្រួសាររាប់មិនអស់ហើយ ស្រាប់តែធ្លាក់ខ្លួនបាក់សម្រស់ អាលែហ្ស៊ីប្រតិកម្មស្បែកមុខឡើងខ្ទេចខ្ទី។ យ៉ាងណាមិញអ្នកនាង បានទទួលជីវិតមួយថ្មី ក្រោយពេលម្ចាស់ផលិតផលប្រចាំប្រទេសថៃណែនាំឱ្យប្រើប្រាស់ផលិតផលសុខភាព P.Nice ( ភីណៃ) ហើយធ្វើឱ្យអ្នកនាងមានសម្រស់ស្អាតឡើងវិញ ដើម្បីតស៊ូក្នុងការរកប្រាក់។
ជាមួយនឹងឱកាសបានជាជាថ្មីនោះហើយ ហើយដោយមានការជ្រោមជ្រែងពីម្ចាស់ប្រេនធំរបស់ប្រទេសថៃផង ទើបធ្វើឱ្យអ្នកនាងមានលទ្ធភាពនាំចូលផលិតផលមួយនេះ មកលក់ផ្ដាច់មុខ ក្រោយពេលប្រកាសលក់លើអនឡាញមួយរយៈ ហើយទទួលបានការគាំទ្រ។ អ្នកនាងបន្តថា ផលិតផលនេះ លោកស្រីកាន់តែជឿជាក់ខ្លាំង នៅពេលពិសោធន៍ព្យាបាលអតិថិជនកន្លងមក ហើយសុទ្ធតែមានលទ្ធផលសះស្បើយដូចគ្នា។
យ៉ាងណាមិញអ្នកនាងថា ទោះជាក្លាយជាម្ចាស់ក្រុហ៊ុនធំមួយនេះ តែអ្នកនាងមិនចោលសិល្បៈនោះទេ គឺនៅតែបន្តដឹកនាំក្រុមរាំប្រចាំប៉ុស្តិ៍បាយ័ន និងអាស៊ីអាគ្នេយ៍មិនឈប់នោះឡើយ។ អ្នកស្រី ឆិល ពេជ្រពណ្ណរាយ បន្តថា អ្នកស្រីនឹងពង្រីកក្រុមហ៊ុនរបស់ខ្លួនអោយក្លាយជាក្រុហ៊ុនធំមួយ ដោយក្រៅលក់ និងចែកចាយក្នុងភ្នំពេញ ក៏នឹងវាយលុកទីផ្សារនៅគ្រប់បណ្ដាខេត្តផងដែរ៕