តើទឹកភ្លោះមានតួនាទីអ្វីនៅក្នុងស្បូនរបស់ស្ត្រីមានគភ៌? ថ្ងៃនេះ ឡារ៉ែន នឹងនាំមិត្តអ្នកអានទៅបកស្រាយចម្ងល់រឿងទឹកភ្លោះ និងអ្វីដែលស្ត្រីមានគភ៌ត្រូវតែយល់ដឹង និងត្រៀមជាស្រេចចាំទប់ទល់នឹងអាការផ្សេងៗក្នុងអំឡុងតាំងគភ៌ ដើម្បីសុវត្ថិភាពរបស់កូនតូចនៅក្នុងផ្ទៃ។ តើទឹកភ្លោះមានប្រយោជន៍យ៉ាងណាខ្លះ? យើងមានចម្លើយដូចតទៅ ៖
– នាំគ្នាមកស្គាល់អំពីទឹកភ្លោះ
ការប្រែប្រួលផ្សេងៗដែលកើតឡើងចំពោះស្ត្រីមានគភ៌ គឺជារឿងធម្មជាតិដែលកើតឡើងប្រក្រតីសម្រាប់ស្ត្រីមានគភ៌ និងដើម្បីឱ្យយល់ដឹងអំពីការធ្វើការងារ ការប្រែប្រួលដែលកំពុងតែកើតឡើង ទើប ឡារ៉ែន ត្រៀមព័ត៌មាន ដើម្បីអធិប្បាយពីប្រភព និងភាពសំខាន់របស់ទឹកភ្លោះមកជម្រាបជូន។
– ទឹកភ្លោះមកពីណា?
កើតឡើងតាំងពីសប្តាហ៍ដំបូងរបស់ការមានគភ៌ មានលក្ខណៈជាសន្ទះស្តើងថ្លា 2ជាន់ក្នុងរយៈពេលរីកធំធាត់របស់ទារក ថង់ទឹកភ្លោះនឹងពង្រីកមាឌធំឡើង និងមានទឹកនៅខាងក្នុង។ កើតចេញពីទឹករងៃ និងឈាមរបស់ម្តាយដែលជ្រាបចូលតាមរយៈសុកតមកពីវត្ថុរាវដែលជ្រាបចូលតាមរយៈស្បែករបស់ទារកក្នុងផ្ទៃ។
អ្វីដែលស្ត្រីមានគភ៌ត្រូវដឹង និងត្រូវសង្កេតផងដែរនោះគឺ មិនថាទឹកភ្លោះនឹងមានបរិមាណច្រើន ឬតិចនោះទេ គឺសុទ្ធតែជាមូលហេតុធ្វើឱ្យកូនមានអាការខុសប្រក្រតីបានទាំងអស់។
មានបរិមាណតិច៖ ពោះអាចតូចជ្រុលពេក គភ៌មានជាតិពុល សម្ពាធឈាមឡើងខ្ពស់ ធ្វើឱ្យទារកកម្រើកដៃជើងមិនស្រួល ធ្វើឱ្យការរីកចម្រើនធំធាត់របស់កូនមិនដំណើរ-ការទៅតាមប្រក្រតី និងអាចរកឃើញថាមានអាការ្រខូម៉ូហ្សូមខុសប្រក្រតី គ្មានក្រលៀន ឬបង្ហួរនោមណែនស្ទះទៀតផង។
មានបរិមាណច្រើន៖ ធ្វើឱ្យពោះធំខុសប្រក្រតី ធ្វើឱ្យកូនប្រសូតមុនកំណត់ កើតជំងឺទឹកនោមផ្អែម ទារកអាចជួបនឹងសភាវគ្មានឆ្អឹងលលាដ៍ក្បាល និងឆ្អឹងកងខ្នងមិនជាប់គ្នា។
ទឹកភ្លោះមានតួនាទីអ្វីខ្លះ?
– ជាវត្ថុរាវដែលនៅចាំការពារទារកដែលនៅក្នុងផ្ទៃម្តាយ
– ជួយការពារការញ័ររញ្ជួយពីខាងក្រៅ (មានចំណែកប្រកបជាទឹក98% និង2% ទៀតជាសារធាតុប្រកបផ្សេងទៀត)- រក្សាសីតុណ្ហភាពឱ្យទារកក្នុងគភ៌មានអារម្មណ៍កក់ក្តៅ
– អាចឱ្យកូនធ្វើចលនាដៃជើងបានដោយសេរី (ដូចបានហែលទឹកនៅក្នុងពោះម្តាយ)
– កូនតូចបានហ្វឹកហាត់ការលេបចូលពោះតាំងពីនៅក្នុងពោះ ដោយការលេបទឹកភ្លោះនេះជាការចាប់ផ្តើមធ្វើការរបស់សួត
ទឹកភ្លោះក្នុងអំឡុងពេលមុនប្រសូតពេលកូនតូចនៅក្នុងគភ៌អ្នកម្តាយអាយុគ្រប់20សប្តាហ៍ ទឹកភ្លោះនឹងជ្រាបចេញចូលតាមស្រទាប់ស្បែកលែងបានទៀតហើយ វានឹងចេញមកតាមទឹកមូត្ររបស់ទារក ហើយទារកក៏លេបទឹកភ្លោះចូលទៅទៀតវិលទៅមកដូច្នេះជារឿយៗ។ ការត្រួតមើលទឹកភ្លោះក៏អាចបញ្ជាក់ពីសុខភាព ភាពរឹងមាំ និងការរីកធំធាត់របស់ទារកនៅក្នុងគភ៌បានដែរ តែក៏មានលក្ខខណខ្លះៗដែរ សម្រាប់ការត្រួតមើលទឹកភ្លោះនេះ ដូចជា បើត្រូវជួសមើលទឹកភ្លោះ គួរជួសក្នុងអំឡុងអាយុគភ៌ពី16-18សប្តាហ៍ជាដើម។
រឿងមួយទៀតដែល ឡារ៉ែន ចង់ប្រាប់ទុកជាមុនដែរនោះគឺ អំឡុងពេលដែលអ្នកម្តាយប្រសូត នឹងមានទឹកថ្លាៗហូរចេញមកដែលយើងនាំគ្នាហៅថា បែកថង់ទឹកភ្លោះហើយ ដូច្នេះគួរនាំទៅមន្ទីរពេទ្យសម្ភពជាបន្ទាន់ បើសិនជាអាការនេះកើតឡើងមុនអាយុគភ៌28សប្តាហ៍ អាចរាប់បានថា ស្ថិតក្នុងសភាវគ្រោះថ្នាក់ ត្រូវតែទទួលបានការមើលថែទាំយ៉ាងដិតដល់ពីគ្រូពេទ្យ។
ប្រហែលជាយល់បានច្បាស់អំពីព័ត៌មានរឿងទឹកភ្លោះនេះហើយ ដូច្នេះនៅពេលមានអ្វីកើតឡើងស្ត្រីមានគភ៌អាចនឹងមិនភ្ញាក់ផ្អើលឬកង្វល់ក្នុងចិត្ត និងត្រៀមខ្លួនទប់ទល់ជាមួយរឿងនេះដោយយល់ច្បាស់ជាមិនខាន៕