គ្រូបង្វឹកជម្រើសជាតិវៀតណាម Park Hang-Seo សញ្ជាតិកូរ៉េខាងត្បូង នៅពេលនេះកំពុងតែស្ថិតនៅក្នុងការចរចារបន្តកុងត្រាជាមួយនឹងក្រុមជម្រើសជាតិវៀតណាម ដោយសហព័ន្ធកីឡាបាល់ទាត់វៀតណាម ត្រៀមនឹងបន្តកុងត្រាដល់លោកករយៈពេល២ឆ្នាំបន្តទៀត។
ជាមួយគ្នានេះផងដែរ ភ្នាក់ងាររបស់លោក Park Hang-Seo បានដាក់សំណើរស្នើរសុំប្រាក់ខែ ១០មុឺនដុល្លាក្នុងមួយខែ សម្រាប់កុងត្រាថ្មីនេះ ដោយលើពីប្រាក់ខែចាស់ចំនួន៥ដង (ប្រាក់ខែពីមុន ២មុឺនដុល្លា) មិនតែប៉ុណ្ណោះសហព័ន្ធកីឡាបាល់ទាត់វៀតណាមក៏គ្រោងនឹងចំណាយលុយប្រហែល២លានដុល្លា ប្រាក់រង្វាន់ ផ្ទះ និងឡាន សម្រាប់លោកក្នុងការដឹកនាំនេះ៕
កុងត្រារបស់លោក Park ផុតកំណត់នៅថ្ងៃទី៣១ខែមករាឆ្នាំ២០២០។អំឡុងពេលនេះគាត់បានជួយជម្រើសជាតិវៀតណាមបានជើងឯករងពាន AFC U23 Championship កាលពីខែមករាឆ្នាំ២០១៨ បានចំណាត់ថ្នាក់លេខ៤ក្នុងព្រឹត្តិកាណ៍ Asian Games លើកពាន 2018 AFF Cupនិងឡើងដល់វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ 2019