ក្លិបវិសាខា ដែលកំពុងឈរនៅលំដាប់លេខ៥ នៃតារាងការប្រកួតលីគកំពូលកម្ពុជា ឆ្នាំ២០១៩នេះ បានសម្រេចចិត្តបញ្ចប់កុងត្រាគ្រូបង្វឹករបស់ខ្លួន លោក ហុក សុជីវ័ន ជាស្ថាពរហើយ នេះបើតាមការបញ្ជាក់របស់ក្លិបក្នុងបណ្តាញសង្គមរបស់ក្លិបផ្ទាល់។
ទោះជាបែបនេះក្តី ខាងក្លិបមិនទាន់បញ្ជាក់ពីអ្នកដែលនឹងត្រូវចូលមកជំនួសតំណែងរបស់ លោក ហុក សុជីរ័ន ឡើយដោយខាងក្លិបប្រហែលជាអាចបង្ហាញជាមួយនឹងការបង្ហាញកីឡាករសម្រាប់ជើងទី២ ក្នុងសន្និសិតកាសែតមួយ។
គួរបញ្ជាក់ផងដែរថា លោក ហុក សុជីវ័ន ត្រូវបានក្លិបប្រកាសសម្រេចបញ្ចប់កុងត្រា ដែលការប្រកាសនេះធ្វើឡើងក្រោយពីក្រុមវិសាខា ធ្វើមិនសូវបានល្អឡើយក្នុងការប្រកួតលីគកំពូលកម្ពុជារដូវកាលនេះ។ ទន្ទឹមនឹងការសម្រេចបញ្ចប់នេះដែរ ក្លឹបវិសាខា ក៏ជូនពរគ្រូបង្វឹករូបនេះឱ្យជោគជ័យក្នុងការបំពេញភារកិច្ចក្នុងថ្ងៃមុខផងដែរ។៕