ឥណ្ឌូនេស៊ី និងអូស្ត្រាលីបានជួបគ្នាពិភាក្សាអំពីគម្រោងត្រៀមធ្វើសហម្ចាស់ផ្ទះព្រឹត្តិការណ៍ World Cup 2034 ក្នុងជំនួបទ្វេភាគីដាច់ដោយឡែកមួយក្នុងការប្រជុំប្រទេសបាល់ទាត់នៃតំបន់អាស៊ាន។
ជំនួបប្រជុំនេះហាក់ធ្វើឱ្យប្រទេសនៅក្នុងតំបន់អាស៊ានទាំងមូលមិនសូវជាសប្បាយចិត្តប៉ុន្មានឡើយ ដោយសារតែឥណ្ឌូនេស៊ីជាប្រទេសក្នុងតំបន់អាស៊ានដែរ តែមិនបានចូលរួមជាមួយប្រទេសក្នុងតំបន់ ដោយបែរជាទៅចូលដៃសហការជាមួយនឹងប្រទេសផ្សេងក្នុងការដាក់ពាក្យធ្វើម្ចាស់ផ្ទះ World Cup 2034 នេះទៅវិញ។
គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ ថៃបានបបួលប្រទេសក្នុងតំបន់អាស៊ានទាំងមូលដើម្បីធ្វើជាម្ចាស់ផ្ទះ World Cup 2034 ដោយក្នុងនោះកម្ពុជាក៏បានយល់ព្រមផងដែរ៕