កីឡាករប្រដាល់ក្បាច់គុនចម្រុះដែលធ្លាប់មានឈ្មោះល្បីល្បាញរបស់កម្ពុជា លោក មាស ម៉ើ ត្រូវបានគេប្រទះឃើញកំពុងតែរត់ឡានឈ្នួល ខណៈដែលបច្ចុប្បន្នបានឈប់ហ្វឹកហាត់ប្រដាល់ហើយ។
ចំពោះការប្តូរអាជីពមករត់ឡានឈ្នួលវិញបែបនេះ ត្រូវបានកីឡាកររូបនេះបញ្ជាក់ថា មកពីខ្លួនមិនមានការប្រកួតជាងកន្លះឆ្នាំមកហើយ ខណៈដែលការប្រកួតចុងក្រោយបង្អស់របស់គេ គឺវាយជាមួយនឹងកីឡាករសញ្ជាតិឥណ្ឌូនេស៊ីលើសង្វៀនធំជាងគេបង្អស់របស់ទ្វីបអាស៊ី ONE FC។
ទោះជាបែបនេះក្តី មាស ម៉ើ បាននិយាយថា គេនៅតែស្រឡាញ់អាជីពជាអ្នកប្រដាល់ តែនេះដោយសារតែជីវភាពគ្រួសារព្រោះត្រូវចិញ្ចឹមប្រពន្ធ និងកូនទាំងអស់ 4នាក់ ទើបត្រូវតែខឹតខំ តែប្រសិនបើគេនៅខ្លួនមួយវិញ ប្រាកដណាស់គេនឹងនៅស៊ូជាមួយកីឡាមួយនេះដើម្បីមុខមាត់ប្រទេសជាតិមិនខាន៕