ជាមួយនឹងការរីកចម្រើនដ៏ឆាប់រហ័សក្នុងវិស័យអចលនទ្រព្យ និងសំណង់ វិនិយោគិន និងអ្នកអភិវឌ្ឍន៍ជាច្រើនកំពុងតែផ្លាស់ប្តូរការវិនិយោគរបស់ពួកគេមកកាន់ទីផ្សារប្រទេសកម្ពុជា។
ដើម្បីបង្ហាញពីឱកាសវិនិយោគ និងការអភិវឌ្ឍឈានមុខរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន គេហទំព័រ Realestate.com.kh នឹងរៀបចំការតាំងពិព័រណ៍អចលនទ្រព្យដ៏ធំមួយនាថ្ងៃទី5-6 ខែឧសភា ឆ្នាំ2017 ខាងមុខក្នុងសាលធំ (Grand Ballroom) នៅជាន់ទីពីរក្នុងសណ្ឋាគារណាហ្គា វើល រាជធានីភ្នំពេញ។
ជាការរំពឹងទុកព្រឹត្តិការណ៍នេះនឹងមានការចូលរួមពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិជាច្រើនពាន់នាក់។ ដោយមានការជួយជ្រោមជ្រែងពីប្រព័ន្ធផ្សព្វផ្សាយជាដៃគូ បច្ចុប្បន្ន Realestate.com.kh កំពុងធ្វើការផ្សព្វផ្សាយយ៉ាងទូលាយទាំងក្នុងស្រុក និងក្រៅស្រុកដើម្បីទាក់ទាញវិនិយោគិនដែលមានសក្ដានុពលទាំងអស់ឱ្យអញ្ជើញមកចូលរួមក្នុងកម្មវិធីនេះ។ ប្រព័ន្ធផ្សព្វផ្សាយដៃគូក្នុងកម្មវិធីនាពេលខាងមុខ មានដូចជា កាសែតឡារ៉ែន ពាណិជ្ជ, កាសែត Khmer Times, ទស្សនាវដ្តីពាណិជ្ជកម្មកម្ពុជា, សារព័ត៌មានអនឡាញ Bizkhmer, Khmernavi/Enjoy Cambodia, សារព័ត៌មានភាសាចិន Sin Chew Daily, ទស្សនាវដ្តីពាណិជ្ជកម្ម B2B, សភាពាណិជ្ជកម្មអាមេរិក, សភាពាណិជ្ជកម្មអង់គ្លេស, សមាគមអ្នកសាងសង់កម្ពុជា, សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា, គេហទំព័រអចលនទ្រព្យ PropertyGuru គេហទំព័រអចលនទ្រព្យ PropertyGuru អន្តរជាតិ, ទស្សនាវដ្តី Property Report និងគេហទំព័រអចលនទ្រព្យ Juwai.com។
គិតរហូតដល់ពេលនេះព្រឹត្តិការណ៍ដ៏ធំនេះមានអ្នកចុះឈ្មោះចូលរួមជាង1,500នាក់ហើយ ដោយពួកគេភាគច្រើនបានចុះឈ្មោះតាមរយៈគេហទំព័រជាភាសាអង់គ្លេស និងភាសាចិន។ បន្ថែមពីនេះក៏មានអ្នកចាប់អារម្មណ៍ជាង1,300នាក់តាមរយៈទំព័រហ្វេសបុកដែរ។ កម្មវិធីនឹងបើកឱ្យចូលទស្សនាដោយសេរីទៀតផង។ ព្រឹត្តិការណ៍នេះក៏មានការចូលរួមសហការឧបត្ថម្ភដោយក្រុមហ៊ុន LASTMILE WORKS Co., Ltd និងក្រុមហ៊ុនផ្គត់ផ្គង់សម្ភារកីឡា Seara Sports Systems។ គម្រោងអភិវឌ្ឍន៍ដែលត្រូវចូលរួមមានដូចជា ក្រុមហ៊ុន Camhomes/HLH Group, គម្រោងHabitat Condo, ក្រុមហ៊ុន Royal HM Trading, គម្រោង Sky31 Condo, ក្រុមហ៊ុនអចលនទ្រព្យ និងអភិវឌ្ឍន៍ NC Maxworld Real Estate & Development, គម្រោងអភិវឌ្ឍន៍ចម្រុះ Core PPSEZ, គម្រោង VKirirom, គម្រោងខុនដូ HighLand Condo, ក្រុមហ៊ុន GRED/One Park, គម្រោង Parkway Condo, គម្រោង Elements Condo, គម្រោង Golden One, ក្រុមហ៊ុន SC Capital និងគម្រោងខុនដូ SkyTree។
អំឡុងពេលពីរថ្ងៃនៃការតាំងពិព័រណ៍អចលនទ្រព្យ ក៏មានសិក្ខាសាលាដ៏សំខាន់មួយដែលនឹងធ្វើឡើងដោយអ្នកជំនាញនៃវិស័យផ្សេងៗមានដូចជាលោកបណ្ឌិត សុក ស៊ីផាន់ណា អ្នកគ្រប់គ្រងក្រុមហ៊ុន Sok Siphana & Associates និងជាសមាជិករបស់ Zicolaw លោក Matthew Rendall ដៃគូជាន់ខ្ពស់របស់ក្រុមហ៊ុន Sok Siphana & Associates និងជាសមាជិក Zicolaw លោក Anthony Galliano នាយកគ្រប់គ្រងរបស់ក្រុម-ហ៊ុន Cambodian Investment Management, លោក Jasper Shin ជាអ្នកអភិវឌ្ឍន៍ និងជាអ្នកប្រឹក្សាអចលនទ្រព្យ, លោក Christophe Forsetti ប្រធានគ្រប់គ្រងរបស់ក្រុមហ៊ុន JSM Indochina, លោក Simon Griffiths នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Metro Global Pte Ltd និង លោក Takeshi Izuka នាយកគ្រប់គ្រងរបស់ Vikirirom៕