អ្នកជំនាញក្នុងវិស័យឧស្សាហកម្មកាត់ដេរ បានពិភាក្សាអំពីតួនាទីនៃការធ្វើស្វ័យប្រវត្តិកម្មនៅក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌ ដែលជាវិស័យមួយសម្រាប់ការផ្លាស់ប្តូរ ដែលនឹងកើតមានជាលទ្ធផលនៃបដិវត្តន៍ឧស្សាហកម្មទី4 ដែល“កិច្ចពិភាក្សាឌីជីថលអនាគត: ឧស្សាហកម្ម 4.0 Focus Garment”ជាព្រឹត្តិការណ៍ដែលរៀបចំឡើងសំដៅលើសហគ្រាស រោងចក្រត្រូវតែប្រកាន់យកនូវនិន្នាការបច្ចេកវិទ្យាថ្មីៗ និងទំនើបដើម្បីរក្សាការប្រកួតប្រជែង។
ការពិភាក្សាអំពីបដិវត្តន៍ឧស្សាហកម្មលើកទី4និងឥទ្ធិពលរបស់វាលើវិស័យផលិតកម្មរបស់ប្រទេស បានកើតឡើងនៅពេលដែលព្រះរាជាណាចក្រកម្ពុជាកំពុងប្រឈមនឹងលទ្ធភាពបាត់បង់ឋានៈចំពោះប្រព័ន្ធ “អ្វីគ្រប់យ៉ាង ដែលមិនមែនជាអាវុធ (EBA)” ពីសហភាពអឺរ៉ុបដែលជាអ្នកនាំចូលសម្លៀកបំពាក់កម្ពុជាដ៏ធំបំផុត។
ប៉ុន្តែ ពួកគេបានអះអាងថា រោងចក្រសហគ្រាសនៅកម្ពុជា ទោះបីជាប្រឈមនឹងបញ្ហាមួយចំនួនយ៉ាងណាក៏ដោយ ក៏ក្នុងការស្វែងរកទំនើបកម្ម រួមទាំងការផ្តល់នូវការបណ្តុះបណ្តាលដែលចាំបាច់ គឺជាកិច្ចការដ៏សំខាន់ចំពោះមុខដើម្បីបង្កើនកម្លាំងពលកម្មជំនាញរបស់ពួកគេ។
អ្នកជំនាញបានឯកភាពថា ឌីជីថល និងស្វ័យប្រវត្តិកម្មក្នុងវិស័យផលិតកម្ម នឹងធ្វើឱ្យផលិតផលកម្ពុជាកាន់តែមានភាពល្អប្រសើរក្នុងការនាំចេញទៅបរទេស ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ចរយៈពេលវែងរបស់ប្រទេស។ ទោះជាយ៉ាងណាក៏ដោយ ពួកគេបានសម្តែងនូវកង្វល់ថា រលកនៃស្វ័យប្រវត្តិកម្មនេះ អាចបណ្តាលឱ្យបាត់បង់ការងារពលកម្មសម្រាប់មនុស្សរាប់ពាន់នាក់ទៅឱ្យម៉ាស៊ីនគ្រឿងចក្រ។
លោក Jhon Cha សមាជិកនៃគណៈកម្មាធិការប្រតិបត្តិនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា the Garment Manufacturers Association in Cambodia (GMAC) បានបញ្ជាក់ពីការព្រួយបារម្ភទាំងនេះ។ លោកមានប្រសាសន៍ថា “យើងមានការបញ្ជាទិញកាន់តែច្រើន យើងត្រូវការកម្មករបន្ថែមទៀត។ ហើយឥឡូវនេះយើង៖“មានស្វ័យប្រវត្តិកម្មច្រើនជាងនេះបើប្រៀបធៀបទៅនឹង 20ឆ្នាំមុនដែលអ្វីគ្រប់យ៉ាងត្រូវបានប្រើដោយដៃ”។
លោក Cha បានមានប្រសាសន៍ថា៖“ការធ្វើស្វ័យប្រវត្តិកម្ម មិនបានលុបចោលកម្មករទេ។
តែមានកម្រិតនៃការបន្សាំខ្លួនទៅក្នុងឧស្សាហកម្ម4.0 ដោយហេតុថា រោងចក្រមួយចំនួនកំពុងស្ថិតនៅដំណាក់កាលដំបូង តែរោងចក្រខ្លះមានកម្រិតខ្ពស់ហើយ”។
លោកបានថ្លែងថា កម្ពុជាកំពុងស្ថិតលើផ្លូវដែលអាចសម្របខ្លួនបានដោយជោគជ័យទៅនឹង ឧស្សាហកម្ម4.0 ហើយ GMAC មានយុទ្ធសាស្ត្រផ្ទាល់ខ្លួនដើម្បីជួយដល់កម្មករក្នុងការផ្លាស់ប្តូរទៅរកកន្លែងធ្វើការដោយស្វ័យប្រវត្តិ។
លោក Cha បានបន្ថែមថា៖“យើងនឹងព្យាយាមឱ្យអស់ពីសមត្ថភាពរបស់យើង ហើយយើងនឹងបន្តរស់រានមានជីវិត”។ បុគ្គលិក កម្មករ និយោជិតណាម្នាក់មកពីរោងចក្រដែលជាសមាជិក GMAC នឹងអាចទទួលបានការបណ្តុះបណ្តាលពីវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈកាត់ដេរកម្ពុជា ហើយនេះគឺជាអ្វីដែលយើងកំពុងធ្វើការដើម្បីបង្កើនការប្រកួតប្រជែងរបស់យើង។ យើងកំពុងធ្វើការ ដើម្បីកែលម្អនៅក្នុងលក្ខខណ្ឌនៃការចំណាយ ការដឹកជញ្ជូន និងបញ្ហាប្រឈមផ្សេងទៀតនៅក្នុងឧស្សាហកម្មរបស់យើង។ថ្លែងនៅក្នុងសិក្ខាសាលាកម្រិតខ្ពស់មួយ ស្តីពីបដិវត្តន៍ឧស្សាហកម្មទី4 នេះដែរ លោកផាន់ ផល្លា អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា អ្នកបង្កើតគោលនយោបាយកម្ពុជាកំពុងផ្តោតលើការធានាឱ្យប្រទេសជាតិមានឱកាសល្អក្នុងការទទួលបានផលប្រយោជន៍ថ្មីៗ បច្ចេកវិទ្យាជឿនលឿន។
លោកបានមានប្រសាសន៍ថា រដ្ឋាភិបាលមានបំណងធានាថា ប្រទេសនេះអាចសម្របខ្លួន និងផ្លាស់ប្តូរស្របតាមការប្រែប្រួលនៃនិន្នាការបច្ចេកវិទ្យា ទន្ទឹមនឹងការកាត់បន្ថយចំណាយសង្គម និងសេដ្ឋកិច្ចនៃការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចជឿនលឿនខាងបច្ចេកវិទ្យា។
លោកបានបញ្ជាក់ថា៖“បច្ចេកវិទ្យាថ្មីៗ ជាពិសេសបញ្ញាសិប្បនិម្មិត ចារកម្មការពិត និម្មិតបច្ចេកវិទ្យា blockchain និងការបោះពុម្ព 3D អាចផ្តល់ឱ្យប្រទេសដែលមានការអភិវឌ្ឍតិចជាងនូវឱកាសដើម្បីលោតពីសេដ្ឋកិច្ចដោយឆ្លងកាត់ដំណាក់កាលប្រពៃណីនៃការអភិវឌ្ឍ។ ដូច្នេះបដិវត្តន៍ឧស្សាហកម្មទី4 អាចនាំមកនូវឱកាសរួមគ្នា រួមទាំងការបង្កើនទ្រព្យសម្បត្តិផលិតភាព និងការដើរតួនាទីជាកម្លាំងដ៏ខ្លាំងក្លាសម្រាប់ការដាក់បញ្ចូលក្នុងសេដ្ឋកិច្ច”។
លោកបានបន្តទៀតថា “បច្ចេកវិទ្យាថ្មី បង្ហាញពីបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរមួយចំនួន សម្រាប់ប្រទេសទាំងអស់ ដូចជាការបាត់បង់ការងារធ្វើ បង្កើនភាពអត់ការងារធ្វើក្នុងចំណោមកម្មករជំនាញទាប និងការវាយប្រហារតាមអុីនធើណិត ដែលអាចបង្ហាញថា ជាការបំផ្លិចបំផ្លាញ និងចំណាយខ្ពស់ ជាការវាយប្រហារធ្ងន់ធ្ងរទៅលើប្រទេស”។
លោកបានបន្ថែមថា៖“ការរៀបចំសម្រាប់សេដ្ឋកិច្ចឌីជីថល និងការឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី4 គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពចម្បងៗ របស់រាជរដ្ឋាភិបាលក្នុងអាណត្តិបន្ទាប់”៕