កីឡាករខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Christiano Ronaldo បើគិតមកទល់ពេលនេះ មានវ័យ 34ឆ្នាំហើយ តែបើនិយាយពីរឿងកម្លាំង និងរូបរាងរបស់កីឡាករដ៏ល្បីល្បាញម្នាក់នេះវិញ ត្រូវបានគេមើលឃើញថា ហាក់ដូចកំពុងស្ថិតនៅក្នុងវ័យខ្ទង់ 20ឆ្នាំជាងប៉ុណ្ណោះ។
បើនិយាយពីរូបរាងវិញ កីឡាកររូបនេះមានសាច់ដុំ ល្អស្ទើរតែគ្រប់ទីកន្លែង ដោយសារតែការហ្វឹកហាត់់បាល់ទាត់ និង ហាត់ប្រាណប្រចាំជារៀងរាល់ថ្ងៃ ទើបធ្វើឱ្យគេមានរូបរាងសង្ហា លេងបាល់ពូកែ និងក្មេងជាងវ័យបែបនេះ។
គួរបញ្ជាក់ផងដែរថា ទោះបីជាវ័យរាងជ្រេរបន្តិចមែន ប៉ុន្តែកីឡាកររូបនេះនៅតែសកម្មក្នុងអាជីពបាល់ទាត់ ខណៈដែលកីឡាករជាច្រើនដែលមានវ័យស្របាលខ្លួន បានចូលនិវត្តន៏ជាបណ្តើរៗហើយ ក្រោយលេងមិនសូវបានល្អក្នុងវ័យនេះ៕