ក្រៅពីបញ្ហាសុខភាពទន់ខ្សោយដែលកើតមានចំពោះបុរស ដែលជះឥទ្ធិពលទៅលើបញ្ហានៃភាពអសមត្ថភាពផ្លូវភេទនោះ វានៅមានកត្តាច្រើនយ៉ាងទៀត ដែលបុរសៗកំពុងប្រឈម និងទទួលយកដោយមិនដឹងខ្លួន ហើយបណ្តាលឱ្យបាត់បង់សមត្ថភាពផ្លូវភេទបន្តិចម្តងៗ និងឈានទៅរកការបាត់បង់សមត្ថភាពទាំងស្រុងតែម្ដង ដូចជា ការចម្រើនវ័យកាន់តែចាស់ និងជាពិសេសការសេពគ្រឿងញៀនជាដើម។
– ការជក់បារី : បារីមានជាតិនីកូទីន (Nicotin)បង្កឱ្យកើតមានជំងឺសួត បេះដូង និងសរសៃឈាម។ ពិសេសសរសៃឈាមនេះតែម្តង ដែលមិនអាចឱ្យឈាមធ្វើចលនាបានដូចប្រក្រតី ក្នុងនោះអាចបណ្តាលឱ្យស្ទះសរសៃឈាមខួរក្បាលហើយជាពិសេសមិនអាចបញ្ចូនឈាមហូរទៅដល់សរសៃឈាមនៃលិង្គ។ ដោយសារតែហេតុនេះហើយទើបបានជាមានការប៉ះពាល់ដល់ភាពងើបរឹងរបស់លិង្គ ហើយក៏មិនអាចសម្រេចបំណងក្នុងការរួមរ័កបានដូចធម្មតានោះទេ ល្គឹកណាអ្នកជក់បារីត្រូវបញ្ឈប់ការជក់បារីតែប៉ុណ្ណោះ ទើបអាចមានលទ្ធផលស្តារសម្បទាបានមកវិញ។ ម្យ៉ាងទៀត អ្នកជក់បារីក៏តែងតែកើតមានអាការស្ត្រេសនៅក្នុងខ្លួនច្រើនណាស់ ដែលអាការស្ត្រេសនោះទៀតសោតអាចនាំឱ្យកាន់តែឃ្លាតឆ្ងាយពីការនឹកឃើញការរួមរ័ក ហើយក៏មិនអាចធ្វើលំហាត់លិង្គរបស់ខ្លួនថែមទៀតផង។ នេះជាហេតុផលបន្ថែមទៀត ដែលនាំឱ្យលិង្គទន់រងៀកមិនដំណើរការ។ កត្តាជក់បារី និងស្ត្រេសបូកបញ្ចូលគ្នា ពិតជាធ្វើឱ្យបុរសបាត់បង់ចំណង់ភេទកាន់តែច្រើន ហើយលិង្គក៏ក្លាយទៅជាអសមត្ថភាព (លិង្គងាប់) បើទោះជាការព្យាបាល ពង្រឹងមាឌ ដើម្បីសម្រេចការសេពកាមក៏ដោយក៏មិនអាចដំណើរការងាយស្រួលដែរ។– ការសេពគ្រឿងស្រវឹង : បើយើងនិយាយឱ្យចំការផឹកស្រា និងគ្រឿងស្រវឹងផ្សេងទៀត សុទ្ធតែមានជាតិអាល់កុលដូចគ្នា គ្រាន់តែស្ថិតក្នុងកម្រិតតិច ឬខ្ពស់តែប៉ុណ្ណោះ។ សូមជ្រាបថា អាល់កុល វានឹងបំផ្លាញសរសៃឈាមទាំងស្រុង ហើយការកម្រើកលិង្គ អាស្រ័យដោយសារសរសៃឈាមចូលរបស់លិង្គនោះដែរ។ នៅពេលដែលប្រព័ន្ធសរសៃឈាមទាំងអស់នោះរងក្តីអន្តរាយ មិនខុសអ្វីពីការធ្វើឱ្យលិង្គបាត់បង់សមត្ថភាពអស់ដោយមិនអាចសម្រេចតណ្ហាបានផងដែរ។ការសេពគ្រឿងស្រវឹងជាប្រចាំ ឬរយៈពេលដ៏យូរលង់ពេក ក៏បណ្តាលឱ្យមានផលប៉ះពាល់ដល់សុខភាពថ្លើមផងដែរ។ ដូច្នេះទើបបានជាអ័រម៉ូនរបស់បុរសបាត់បង់តុល្យភាពជាមួយនឹងការបំផ្លាញដល់ប្រព័ន្ធសរសៃប្រសាទឱ្យធ្លាក់ចុះអន់ខ្សោយផ្នែកភេទសម្ពន្ធកាន់តែខ្លាំង។ ក្រៅពីកត្តាទាំងពីរដូចបានលើកយកមកអធិប្បាយខាងលើនេះ ក៏នៅតែមានកត្តាមួយចំនួនផ្សេងទៀត ដែលបុរសៗទទួលយកដោយខ្វះការយល់ដឹង។
សំគាល់ : គ្រឿងញៀនដែលចង់លើកយកមកនិយាយនេះគឺការប្រើកញ្ឆា ថ្នាំកូកាអុីន ហេរ៉ូអុីន ថ្នាំសំយោគប្រភេទគ្រឿងញៀន ជក់ ចាក់ម្ជុល លេប ដែលសុទ្ធតែបង្កឱ្យកើតមានអាការងាប់លិង្គ (លិង្គមិនដំណើរការ) ដែលមិនអាចទទួលយកការរួមភេទសម្ពន្ធបាន៕