Skip to content

ក្រុមហ៊ុន​ជប៉ុន​ ​កំពុង​សង់​ទោង​កន្រ្ត​ក​វិល​លំដាប់​អន្តរជាតិ​នៅ​ខេត្តសៀមរាប​ ​ក្នុងទឹក​ប្រាក់​វិនិយោគ​ជាង​ ​7លាន​ដុល្លារ​

​ក្រុមហ៊ុន​ជប៉ុន​មួយ​បាន​បើក​ការដ្ឋាន​សាងសង់​ទោង​កន្រ្ត​ក​វិល​ជា​ផ្លូវការ​ ​ដោយ​បាន​ចំណាយ​ទឹកប្រាក់​វិនិយោគ​ជាង​ ​7លាន​ដុល្លារ​ ​លើ​ការសាងសង់​ទោង​កន្រ្ត​ក​វិល​លំដាប់​អន្តរជាតិ​ ​ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​បរិវេណ​ផ្សារ​ ​Box​ ​Vill​ ​នៅ​ភូមិ​គ្រួស​ ​សង្កាត់​ស្វាយដង្គំ​ ​ក្រុង​សៀមរាប​ ​ខេត្តសៀមរាប​។​

​លោក​ ​ថា​កេ​យ៉ូសិ​ ​ស៊ី​ណូ​មី​យ៉ា​ ​(​Takeyoshi​ ​Shinomiya​)​ ​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​អង្គរ​អាយ​ ​ខម​ភេ​នី​ ​លី​មី​ធី​ត​ ​បាន​ថ្លែង​ថា​ ​ក្រុមហ៊ុន​ជប៉ុនAngkor​ ​Eye​ ​គឺជា​ក្រុមហ៊ុន​ ​ដែល​មាន​សាជីវកម្ម​ក្នុង​ប្រទេស​កម្ពុជា​ ​ដោយធ្វើ​ការ​វិនិយោគ​ទឹកប្រាក់​ចំនួន​ ​7.2លាន​ដុល្លារ​អាមេរិក​ ​សម្រាប់​ការសាងសង់​ទោង​កន្រ្ត​ក​វិល​ដ៏​ថ្មី​មួយ​នេះ​នៅក្នុង​ក្រុង​សៀមរាប​។​

​លោក​បាន​បន្ដ​ថា​ ​កន្លងមក​ ​ក្រុមហ៊ុន​ ​Angkor​ ​Eye​ ​បាន​ចាប់ដៃ​គូ​ធុរកិច្ច​ខាង​សាងសង់​សួន​កម្សាន្ត​ក្នុង​ប្រទេស​ជប៉ុន​ ​និង​ផ្តល់​សេវា​ដំណោះស្រាយ​ការកម្សាន្ត​ ​កន្លែង​កម្សាន្ត​ធំៗ​ ​និង​ផ្សារ​ទំនើប​ធំៗ​ ​ហើយ​មកដល់​បច្ចុប្បន្ន​នេះ​ ​ក្រុមហ៊ុន​មាន​ទោង​កន្ត្រក​វិល​ដ៏​ទាក់ទាញ​ចំនួន​ ​13កន្លែងនៅ​ជុំវិញ​ពិភពលោក​។​

​ ​ចំណែក​គម្រោង​ទោង​កន្រ្ដ​ក​វិល​ ​Angkor​ ​Eye​ ​នៅក្នុង​ក្រុង​សៀមរាប​នេះ​ ​គឺជា​គម្រោង​ទី14​ ​របស់​ក្រុមហ៊ុន​។​ ​ថ្មី​ៗ​នេះ​ ​ដោយមាន​កំណើន​តម្រូវការ​ឧបករណ៍​ ​និង​សួន​កម្សាន្ត​តាម​បែប​វិស្វកម្ម​ ​និង​ស្តង់​ដា​ជប៉ុន​ ​ដែល​មានគុណ​ភាព​ខ្ពស់​ ​ក្រុមហ៊ុន​របស់​លោក​បាន​ពង្រីក​ខ្លួន​ទៅជា​អ្នកនាំ​ចេញ​ទោង​កន្រ្ត​ក​វិល​ ​និង​ឧបករណ៍​ជំ​នាញ​ផ្សេង​ៗ​ទៀត​ជាច្រើន​។​

​លោក​ ​ម៉េ​ង​ ​ហៀង​ ​អគ្គនាយក​ក្រុមហ៊ុន​ ​Angkor​ ​Eye​ ​បាន​គូសបញ្ជាក់​ថា​៖​«​ ​ទោង​កន្រ្ត​ក​វិល​ ​នេះ​ ​នឹង​សាងសង់​ឡើង​ក្នុង​កម្ពស់​ ​85ម៉ែត្រ​ ​មាន​ចំនួន​ ​48កន្ត្រក​ ​ដែល​អាច​ផ្ទុក​ភ្ញៀវ​ទេសចរ​បាន​ ​192នាក់​ក្នុង​ពេល​តែមួយ​ ​ហើយ​ភ្ញៀវ​ទេសចរ​ម្នាក់​នឹង​ត្រូវ​ប្រើ​ពេលវេលា​ ​18នាទី​ ​សម្រាប់​ការ​ជិះ​មួយ​ជុំ​»​។​

​លោក​បាន​បន្ដ​ថា​ ​ពេល​ជិះទោង​កន្ត្រក​វិល​កម្សាន្ត​លើ​អាកាស​ ​ភ្ញៀវ​ទេសចរ​អាច​ទស្សនា​ទិដ្ឋភាព​ទីរួមខេត្ត​សៀមរាប​ ​ហើយ​អាច​ផ្តិត​យក​រូបភាព​ ​និង​ទេសភាព​ដ៏​ស្រស់​ត្រកាល​ ​ជុំវិញ​ក្រុង​សៀមរាប​ ​និង​អាច​មើលឃើញ​ ​តំបន់​បឹងទន្លេសាប​ ​និង​ទេសភាព​រមណីយដ្ឋាន​អង្គរ​ ​ពីលើ​អាកាស​ ​ជាពិសេស​អាច​មើលឃើញ​ប្រាង្គ​ប្រាសាទអង្គរវត្ត​ដ៏​ល្បីល្បាញ​ទៀតផង​។​
​ជាមួយគ្នា​នេះ​ ​លោក​ក៏បាន​បង្ហាញ​ពី​មូលហេតុ​ដែល​ក្រុមហ៊ុន​សម្រេច​យក​ទីតាំង​ខេត្តសៀមរាប​ ​សម្រាប់​ការ​វិនិយោគ​នេះ​ ​ដោយសារតែ​ខេត្តសៀមរាប​មាន​ប្រាង្គ​ប្រាសាទអង្គរវត្ត​ដ៏​អស្ចារ្យ​លើ​ពិភពលោក​ ​ហើយ​មាន​ភ្ញៀវ​ទេសចរ​ជាតិ​ ​និង​អន្តរជាតិ​មក​ទស្សនា​យ៉ាងច្រើន​កុះករ​ ​និង​កំពុង​មាន​សម្ទុះ​កើនឡើង​យ៉ាង​ខ្លាំងក្លា​ ​និង​ប្រកបដោយ​ភាព​ទាក់ទាញ​បំផុត​។​ ​លោក​សង្ឃឹមថា​ ​ទោង​កន្ត្រក​វិល​លំដាប់​ពិភពលោក​នេះ​ ​នឹង​ចូលរួម​ចំណែក​ក្នុង​ការ​ផ្តល់​សេវា​កម្សាន្ត​បន្ថែម​លើ​កម្មវិធី​ទេសចរណ៍​របស់​ភ្ញៀវ​ទេសចរ​ជាតិ​ ​និង​អន្តរជាតិ​ ​បន្ទាប់ពី​ពួកគេ​បាន​ទស្សនា​ប្រាសាទបុរាណ​ ​និង​រមណីយដ្ឋាន​ធម្មជាតិ​ ​ដែល​មាននៅ​ក្នុង​ខេត្តសៀមរាប​រួចមក​។​ ​

​ឯកឧត្តម​អភិបាល​ខេ​ត្ដ​បាន​បញ្ជាក់​ថា​ ​ការ​វិនិយោគ​មណ្ឌល​កម្សាន្ត​កន្រ្ត​ក​វិល​លំដាប់​អន្តរជាតិ​នេះ​ ​គឺជា​ផលិតផល​ទេសចរណ៍​ថ្មី​មួយទៀត​នៅក្នុង​ខេត្តសៀមរាប​ ​ដែល​នឹង​រួមចំណែក​ធ្វើ​ឱ្យ​អ្នកទេសចរ​អាច​ស្នាក់នៅ​កម្សាន្ត​សប្បាយ​នៅក្នុង​ខេត្តសៀមរាប​បាន​យូរ​ផង​ដែរ​។​ ​លោក​រំពឹង​ថា​ ​ក្រៅពី​មណ្ឌល​កម្សាន្ត​កន្រ្ត​ក​វិល​នេះ​ ​ក្រុមហ៊ុន​ជប៉ុន​មួយ​នេះ​ ​នឹង​បង្កើន​នូវ​ការ​វិនិយោគ​បន្ថែម​ទៀត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ជាពិសេស​ក្នុង​ខេត្តសៀមរាប​លើ​វិ​ស័យ​ផ្សេង​ៗ​ទៀត​ ​ដើម្បី​ចូលរួម​ដល់​កិច្ច​អភិវឌ្ឍន៍​នៅ​កម្ពុជា​។​

​ឯកឧត្តម​ ​ទៀ​ ​សីហា​ ​អភិបាលខេត្ត​សៀមរាប​ ​បាន​មានប្រសាសន៍​ថា​៖​«​ ​ខេត្តសៀមរាប​ ​គឺជា​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​ប្រទេស​ ​ដោយ​ផ្អែក​លើ​សក្តា​នុ​ពល​វិស័យ​ទេសចរណ៍​ ​ព្រោះតែ​ភាព​សម្បូរ​បែប​ ​នៃ​សម្បតិ្ត​វប្បធម៌​ ​រមណីយដ្ឋាន​ប្រវត្តិ​សាស្រ្ត​ធម្មជាតិ​ ​ជាពិសេស​ប្រាសាទអង្គរវត្ត​ ​ដែល​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ខេត្តសៀមរាប​ ​មានការ​កើនឡើង​ជាលំដាប់​»​។​

​ឯកឧត្តម​ ​បាន​បញ្ជាក់​ថា​៖​«​ ​ជាក់ស្តែង​ក្នុង​ឆ្នាំ2018​ ​កន្លងទៅ​នេះ​ ​មាន​ភ្ញៀវ​ទេសចរ​ចំនួន​ជាង​ ​5​,​ ​8លាន​នាក់​ ​កើនឡើង​ ​5,36​%​ ​តាមរយៈ​កំណើន​នៃ​ភ្ញៀវ​ទេសចរ​ទាំងនេះ​ ​ដែល​បាន​បង្កើន​ការងារ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ប្រមាណ​ ​38ម៉ឺន​នាក់​ ​ដោយ​ក្នុង​នោះ​ផ្តល់​ការងារ​ដោយ​ផ្ទាល់​ចំនួន​ ​8ម៉ឺន​នាក់​ ​និង​ដោយប្រយោល​ប្រមាណ​ជា​ ​30ម៉ឺន​នាក់​»​៕​



Leave a Reply

Your email address will not be published. Required fields are marked *