កាលពីពេលថ្មីៗនេះ ការប្រកួតជើងទី1នៃលីកកំពូលកម្ពុជាឆ្នាំ2019 បានបិទបញ្ចប់ជាស្ថាពរហើយ ដោយក្រុមនីមួយៗ បានឆ្លងកាត់ការប្រកួតចំនួន 13ប្រកួតដូចៗគ្នា។
ក្នុងជើងទី1 នេះ កីឡដ្ឋានខេត្តសៀមរាបបានក្លាយជាកីឡដ្ឋានដែលបានផ្ទុកអ្នកទស្សនាបានច្រើនជាងគេនៅក្នុងក្របខ័ណ្ឌលីកកំពូលកម្ពុជា ដោយមានអ្នកទស្សនាច្រើនជាងគេបង្អស់ គឺបានចំនួនជាង 5ពាន់នាក់។
ចំពោះអ្វីដែលគួរឱ្យចាប់អារម្មណ៍នៅក្នុងជើងទី1 នេះគឺ ក្រុមព្រះខ័នរាជស្វាយរៀងបានរក្សាកំណត់ត្រាមិនដែលចាញ់របស់ខ្លួនបានយ៉ាងល្អ ដោយឆ្លងកាត់ 13ប្រកួត ឈ្នះ 10ប្រកួត និងស្មើ3ប្រកួត មិនដែលចាញ់ មាន 33ពិន្ទុ ឈរនៅលើលេខ1 ក្នុងលីកកំពូលកម្ពុជាជើងទី1 នេះ៕