បើតាមច្បាប់របស់ UEFA បានចែងថា ក្លិបដែលមានចំណូលលើសពីការចំណាយរយៈពេលយ៉ាងតិច 3ឆ្នាំ នឹងត្រូវប្រឈមមុខនឹងការដាក់ទណ្ឌកម្ម ដែលបើសិនជាធ្ងន់ធ្ងរនឹងដល់ថ្នាក់ហាមមិនឱ្យលេងក្នុងកម្មវិធីរបស់អឺរ៉ុប។
ជាមួយគ្នានេះផងដែរ កាលពីពេលថ្មីៗនេះ UEFA បានប្រកាសអំពីការដាក់បម្រាមទៅលើក្រុម AC Milan ដែលលេងនៅលីកកំពូលអ៊ីតាលី មិនឱ្យចូលរួម Europa League រដូវកាល2020 ដោយសារតែបំពានច្បាប់នៃការដោះដូរកីឡាករ។
គួរបញ្ជាក់ផងដែរថា ក្លិបមួយនេះធ្លាប់ត្រូវបាន UEFA ដកសិទ្ធិម្តងរួចមកហើយកាលពីឆ្នាំមុន ប៉ុន្តែត្រូវបានរួចខ្លួនវិញដោយសារការប្តឹងជំទាស់បានសម្រេច តែឆ្នាំនេះក្លិបមួយនេះមិនបានធ្វើការប្តឹងជំទាស់ឡើយ៕