ម្ចាស់វីដេអូក្រដាសដែលមហាជនជាច្រើនបានស្គាល់នៅលើបណ្ដាញសង្គមហ្វេសប៊ុក និងអ៊ិនស្ដាក្រាម គឺលោក តាំង អ៊ុយឃាង បង្ហាញខ្លួនកណ្តាលផ្សារទំនើបអូឡាំព្យាចែកភេសជ្ជៈជូនអ្នកគាំទ្រអបអរការផលិតវីដេអូប្លែកៗបាន១ឆ្នាំ បន្ទាប់ពីទទួលឱកាសប្រកួតជាអន្ដរជាតិ និងដើម្បីជាការអរគុណដល់ទឹកចិត្តអ្នកគាំទ្រដែលតែងគាំទ្រវីដេអូលោករយៈពេលមួយឆ្នាំមកនេះ។
រំឭកបន្ដិចថា ការផលិតវីដេអូកំប្លុកកំប្លែង ទស្សិកជនប្រហែលមិនភ្លេចនោះទេ អាយដលនៅលើបណ្ដាញសង្គមទាំងពីរដែលមានគណនីឈ្មោះថា Uykheang Tang កូនខ្មែរម្នាក់ដែលមានសមត្ថភាពអាចផលិតវីដេអូកំប្លែងស្ងួតរហូតបានជាប់ក្នុងកម្មវិធីដ៏ធំលំដាប់ពិភពលោក“Ellen DeGeneres Show”។ ដោយថ្មីៗនេះ ម្ចាស់វីដេអូកំប្លែងស្ងួតនេះ បានបង្ហាញខ្លួនកណ្តាលផ្សារទំនើបមួយ ជាមួយការចែកជូនភេសជ្ជៈហ្វ្រីដល់អ្នកគាំទ្រ ទុកជាការថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងឡាយដែលតែងតាមដាន លើកទឹកចិត្ត និងគាំទ្ររាល់ការផលិតវីដេអូកំប្លែងប្លែកៗរបស់លោកអស់រយៈមួយឆ្នាំកន្លងមកនេះ។
តាមរយៈវីដេអូ Talent ប្លែកៗដែលលោកបានបង្ហោះជារឿយៗលើគណនី @uykheang_tang កាន់តែធ្វើឲ្យទស្សនិជនស្គាល់ ដឹងឮពីសមត្ថភាពលោកកាន់តែច្បាស់ឡើង រហូតទទួលបានតំណែងជាអ្នកតំណាងផ្តាច់មុខឲ្យក្រុមហ៊ុនមានឈ្មោះបោះសំឡេងធំៗដល់២ថែមទៀតផង។
ម្ចាស់វីដេអូក្រដាសរូបនេះបន្តថា ការដែលខ្លួនអាចក្រសោបបានតំណែងជាអ្នកតំណាងឱ្យក្រុមហ៊ុនធំៗលឿនបែបនេះដោយសារ សមត្ថភាពដ៏កម្រក្នុងការផលិតជាវីដេអូកំប្លែងស្ងួតរបស់លោក មើលហើយផ្ទុះសំណើចសើចក្អាកក្អាយ។
យ៉ាងណាមិញ បើទោះបីជាជោគជ័យកម្រិតនេះក៏ដោយ ក៏លោកមិនដែលថ្ងៃចាប់ផ្តើមនោះឡើយ ទើបសម្រេចចិត្ត ឆ្លៀតយកថ្ងៃបើកសម្ភោធម៉ូដែលនាឡិកាថ្មីរបស់ versus Versace ជាថ្ងៃអំណរគុណដល់អ្នកគាំទ្រដែលតែងលើកទឹកចិត្តលោកកាលពីពេលកន្លងមក តាំងពីគ្រប់គ្នាមិនទាន់ឱ្យតម្លៃលើការផលិតវីដេអូបែបនេះមកម្ល៉េះ៕
View this post on Instagram
អរគុណ all nop ទាំងអស់ដែលបាន គាំទ្រនិងចូលចិត្តមេីល Video talent funny 😁 …. Thank you guys so much ….