តារាសម្តែង និងជាអ្នកជំនួញដ៏ពូកែនៅលើអនឡាញន៍គឺ អ្នកនាង ដេននី ក្វាន់ បច្ចុប្បន្នកាន់តែកាកកប់ការងារ រហូតដល់ថ្នាក់រកពេលសម្រាកមិនចង់បាន ហើយប្រើប្រាស់ជីវិតមួយដ៏ឡូយឆាយខ្លាំងគួរឱ្យសរសើរ។
យ៉ាងណាមិញមួយរយៈពេលចុងក្រោយនេះ ឃើញថាតារាស្រីរូបនេះហាក់ដូចជាស្ងាត់នៅក្នុងការងារសិល្បៈ និងមិនសូវបង្ហាញមុខ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ធ្វើឱ្យអ្នកគាំទ្រជាច្រើនងឿងឆ្ងល់គ្រប់គ្នា។ តែពេលនេះក៏ស្រាប់តែ ទទួលបានដំណឹងថា នាងកំពុងតែធ្លាក់ខ្លួនឈឺ ចូលសម្រាកនៅមន្ទីរពេទ្យក្រៅប្រទេសកាលពីពេលថ្មីៗនេះ។ នៅក្នុងនោះផងដែរ ក៏មានបណ្តាអ្នកគាំទ្រជាច្រើន ពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំង ជាមួយនឹងស្ថានភាពជំងឺរបស់នាង ហើយក៏នាំគ្នាបានធ្វើការជូនពរដល់តារាស្រីរូបនេះជាច្រើន តាមរយៈបណ្តាញសង្គមជាច្រើនផងដែរ។ ខ្លះទៀតក៏បានផ្ទុះការសង្ស័យថា នាងប្រហែលកើតជំងឺមហារីកស្បែកហើយមើលទៅ បានធ្លាក់ក្នុងសភាពធ្ងន់ធ្ងរដល់ថ្នាក់ជិះរទេះរុញ។
ទន្ទឹមពេលដេកសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅប្រទេសថៃ នៅក្នុងនោះនាងក៏ទទួលបានការមើលថែ និងបារម្ភផ្តល់ភាពកក់ក្តៅយ៉ាងពេញលេញ ពីគូស្នេហ៍ ធ្វើឱ្យយអ្នកគាំទ្រជាច្រើនពិតជាពេញចិត្ត និងសរសើរដល់ទឹកចិត្តអនាគតស្វាមីនាងគ្រប់គ្នាតែម្តង។ ដេននី ក្វាន់ បានបញ្ជាក់នៅលើហ្វេសប៊ុករបស់ខ្លួនថា ខ្ញុំសូមបញ្ជាក់ថាខ្ញុំគ្មានបញ្ហាស្បែកដូចដែលមនុស្សមួយចំនួនចោទនោះទេ សូមកុំបំផុសបំផុលឱ្យវាជារឿងធំ ខ្ញុំគឺទឹកចូលសួត និងរលាក់បំពង់កទេ បញ្ជាក់គ្មានបញ្ហាស្បែកទេ បើមិនជឿអាចមកមើលខ្ញុំនៅពេទ្យថៃបានគឺពេទ្យ Paolo មនុស្សអើយមនុស្សអីក៏តាមឈ្នានីសខ្ញុំម្ល៉េះ?។ សុខភាពខ្ញុំពេលនេះធូរបាន៩០%ហេីយ ស្អែកនេះពេទ្យថា អាចទៅផ្ទះវិញបានហើយ៕