Skip to content

តារាសិល្បៈជិត១០០ដួង ត្រៀមបង្អួតឈុតបុរាណខ្មែរអបអរខួបប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក

នៅថ្ងៃទី៨ ខែកក្កដា ក្នុងឆ្នាំ២០១៩នេះ មហាព្រឹត្តិការណ៍គ្រងឈុតបុរាណ និងការប្រកួតឈុតបុរាណ ត្រូវបានប្រកាសធ្វើឡើងទៀតហើយ សិល្បករទាំងចាស់ទាំងថ្មី ប្រមាណជាង៨០រូប នឹងចូលរួមហែរក្បួនឈុតបុរាណវចេញពីខេត្តកំពង់ធំ និងបើកការប្រកួតឈុតបុរាណ នៅបរិវេណប្រាសាទសំបូរព្រៃគុក ដើម្បីអបអរប្រាសាទសំបូរព្រៃគុក ចូលជាបេតិកភ័ណ្ឌពិភពលោក។

លោក ផាត់ តារារដ្ឋ ស្ថាបនិក គ្រួសារតារាកម្ពុជា បានគូសបញ្ជាក់ថា ដោយសារតែការរៀបចំរបស់ទិវារវប្បធម៌បេតិកភ័ណ្ឌជាតិ នៅប្រាសាទសំបូរព្រៃគុកនេះ ធ្វើឡើងក្នុងគោលបំណងលើកស្ទួយវប្បធម៌ជាតិ ហើយត្រូវនឹងគោលបំណងលើកស្ទួយ សំលៀកបំពាក់បុរាណ ដែលគ្រួសារតារាកម្ពុជា រមែងធ្វើកន្លងមក ទើបធ្វើលោកសហការដឹកនាំសិល្បករ សិល្បការិនីប្រមាណជាង៨០រូប ឱ្យចូលរួមគ្រងឈុតបុរាណ នៅក្នុងព្រឹត្តិការណ៍នោះ។

យ៉ាងណាមិញ គេរំពឹងយ៉ាងខ្លាំងថាការចូលរួមរបស់គ្រួសារតារាកម្ពុជា នឹងជួយផ្សព្វផ្សាយវប្បធម៌បុរាណរបស់ខ្មែរ កាន់តែទូលំទូលាយ ក៏ដូចជាជួយផ្សព្វផ្សាយតំបន់វប្បធម៌ នៃប្រាសាទសំបូរព្រៃគុក ឱ្យពិភពលោក កាន់តែចាប់អារម្មណ៍ជាងមុន។ សូមជម្រាបថា ព្រឹត្តិការណ៍ទាំងមូលទទួលបានដោយការរៀបចំដោយមានការសហការចូលរួមពីស្ថាប័ន៣ គឺក្រុមហ៊ុនហុងដាជួបកៅ នៅទីរួមខេត្តកំពង់ធំ អាជ្ញាធរខេត្តកំពង់ធំ និង គ្រួសារតារាកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *