ស្មាតហ្វូនស៊េរី P30 Series ដែលមានដូចជា P30, P30 Lite និង P30 Pro ត្រូវបានលក់ដាច់អស់ជាង 10លានគ្រឿងក្នុងរយៈពេលតែ 85ថ្ងៃប៉ុណ្ណោះនៅលើទឹកដីតំបន់អឺរ៉ុបខាងកើត គិតចាប់ពីខែមីនា ដល់ខែឧសភា 2019។
ចំនួនលក់បានដ៏ច្រើនសម្បើម និងប្រើពេលដ៏ខ្លីមួយនេះ បានបំបែកកំណត់ត្រា P20 Series ដោយកាលពីឆ្នាំ2018 ស្មាតហ្វូន P20 Series ត្រូវចំណាយពេលលើស 85 ថ្ងៃ ទើបអាចលក់បាន 10លានគ្រឿង។ នេះបើយោងតាមការចុះផ្សាយផ្លូវការពីគេហទំព័រ Huawei ។
តែទោះយ៉ាងណាក៏ដោយ របាយការណ៍នេះក៏បានចេញផ្សាយផងដែរពីការលក់នៅក្នុងសហរដ្ឋអាមេរិកដែលបាន ធ្លាក់ចុះ 40ភាគរយ ខណៈដែលប្រទេសបណ្ដាក្នុងសហភាពអឺរ៉ុបបានសម្រុកទិញ P30 Pro យ៉ាងសន្ធឹកសន្ធាប់។
ថ្មីៗនេះផងដែរ រដ្ឋាភិបាលអាមេរិកហាក់បានបន្ទន់ឥរិយាបថវិញ ដោយបានអនុញ្ញាតឱ្យក្រុមហ៊ុនបច្ចេកវិទ្យារបស់ខ្លួន បន្តរកស៊ីជាមួយក្រុមហ៊ុន Huawei បានដូចមុន។ ដូច្នេះ គេរំពឹងថា ទីផ្សារអ្នកប្រើប្រាស់ស្មាតហ្វូន Huawei នៅសហរដ្ឋអាមេរិក អាចនឹងកើតឡើងវិញ៕
ទស្សនាវីដេអូខាងក្រោម៖