កាលពីថ្ងៃទី18 មិថុនាកន្លងទៅនេះ អង្គការណាសាបានបង្ហាញឱ្យសាធារណជនដឹងថា ប្រព័ន្ធ Network របស់ខ្លួនត្រូវបាន Hacker ម្នាក់ចូលលុកលុយ។
Network ដែលត្រូវគេលុកលុយនោះ គឺស្ថិតនៅផ្នែកបន្ទប់ពិសោធន៍ Jet Propulsion របស់ណាសាផ្ទាល់តែម្ដង។ ការលុកលុយនេះត្រូវបានគេដឹងថា ខាង Hacker បានប្រើប្រាស់កូនកុំព្យូទ័រតូចមួយ ម៉ូដែល Raspberry Pi ដែលមានតម្លៃត្រឹម 35ដុល្លារប៉ុណ្ណោះ។
Hacker ប្រើប្រាស់គណនីផ្ទៃក្នុងមួយ និងបានចូលទៅកាន់ Network រយៈពេលប្រមាណ 10ខែមកហើយ។ ពេលស្ថិតនៅក្នុង Network នេះ Hacker រូបនោះបានធ្វើការស្វែងរកឯកសារចំនួន 23សំណុំរឿង ដែលមាន 2សំណុំរឿងមានផ្ទុកនូវព័ត៌មានអំពីបេសកកម្មនៅពិភពផ្កាយព្រះអង្គារនាពេលបច្ចុប្បន្ននេះ។ ការលុកលុយនេះកើតមានឡើងតាំងពីខែមេសា ឆ្នាំ2018 មកម្ល៉េះ ហើយទាល់តែពេលនេះ ទើបណាសា ចេញផ្សាយជាផ្លូវការឱ្យមហាជនបានដឹង និង Hacker បានលួចយកទិន្នន័យដែលមានទំហំប្រមាណ 500MB បាត់ទៅហើយ៕