គិលានុបដ្ឋាយិកា 1ក្រុមមានគ្នា 4នាក់បានថតវីដេអូ រួចផូស្តលើ TikTok នៅក្នុងមន្ទីរពេទ្យធំមួយកន្លែងដែលមានឈ្មោះថា Special neonatal care unit (SNCU) ដែលស្ថិតនៅតំបន់ Odisha ប្រទេសឥណ្ឌា ត្រូវបានពិន័យឱ្យផ្អាកពីការងារមួយរយៈធំ។
យោងតាមប្រភពព័ត៌មានពី NDTV ឥណ្ឌាបានបញ្ជាក់ថា គណៈគ្រប់គ្រងក្នុងមន្ទីរពេទ្យនោះ បានសម្រេចឱ្យគិលានុបដ្ឋាយិកាទាំង 4នាក់នោះផ្អាកពីការងារ ក្រោយពេលរកឃើញថា ពួកគេគ្មានភាពទទួលខុសត្រូវក្នុងពេលកំពុងតែជួយស្ត្រីម្នាក់សម្រាលកូនខ្ចី និងថែមទាំងថតវីដេអូលេងសើចសប្បាយក្នុងម៉ោងការងារទៀតផង។
ប្រភពដដែលបានបន្ថែមទៀតថា ពួកគេទាំង 4នាក់មិនទាន់ត្រូវបានបណ្ដេញចេញពីការងារនៅឡើយទេ គ្រាន់តែឱ្យសម្រាកសិន និងរង់ចាំដំណោះស្រាយពីគណៈគ្រប់គ្រងមន្ទីរពេទ្យដែលកំពុងតែប្រឈមនឹងការរិះគន់យ៉ាងខ្លាំងពីសំណាក់សាធារណជន៕