លោក Bobby Charlton ធ្លាប់បានមកទស្សនកិច្ចនៅប្រទេសកម្ពុជាកាលពីឆ្នាំ2007 ហើយរូបលោកក៏ ធ្លាប់បានជួបជាមួយជនរងគ្រោះជាច្រើន ជាពិសេសជនពិការដោយសារភ្លើងសង្គ្រាមនៅកម្ពុជា ហើយលោកមាន មហិច្ឆតាផ្ទាល់ខ្លួនដោយធ្លាប់បានប្តេជ្ញាថា នឹងជួយគាំទ្រអ្នករងគ្រោះដោយភ្លើងសង្គ្រាមទាំងអស់នោះតាមគ្រប់លទ្ធភាពដែលលោកមាន ដោយប្រើប្រាស់មូលនិធិ Find A Better Way (FABW) ដើម្បីជួយដល់ជនរងគ្រោះទាំងអស់នោះ។
សូមបញ្ជាក់ថា ៖ លោក Bobby Charlton នឹងបើកដំណើរការមជ្ឈមណ្ឌលរបស់លោក គឺនៅក្នុងខេត្ត ពោធិ៍សាត់ ចាប់ពីខែកញ្ញាខាងមុខនេះតទៅ ដើម្បីលើកកម្ពស់ដល់ជនពិការទាំងអវយវៈសិប្បនិម្មិត ស្មារតី និងជនដែលរស់រានមានជីវិតក្រោយការរងគ្រោះដោយគ្រាប់មីន និងដោយសារភ្លើងសង្គ្រាម ហើយរូបលោកនឹងបណ្តុះបណ្តាលលើជំនាញកុំព្យូទ័របន្ថែមទៀតដល់ពួកគេទាំងនោះ ដើម្បីជួយសម្រួលដល់អាជីព ការងារ មុខរបរ និងផ្តល់ឱកាសការងារផ្សេងៗដល់ពួកគាត់នៅពេលអនាគតផងដែរ៕