តារាសម្ដែងដើមទ្រូងស្អាត អ្នកនាង ឆ័យលី ដាឡែន និង តារាម៉ូដែល លោក រុន ណាកូ ដែលត្រូវគេស្គាល់ថាជាម្ចាស់ពានគ្រងឈុតបុរាណមួយរូបរបស់គ្រួសារតារាកម្ពុជា ឱបរឹតគ្នាម៉ាឈ្នះដៃតែម្ដង នៅក្នុងកម្មវិធីហ្គេម របស់ទូរទស្សន៍ My TV កាលពីល្ងាចថ្ងៃទី27 ខែមិថុនា។ យ៉ាងណាមិញអ្នកទាំងពីរបញ្ជាក់ថា អត់មានអារម្មណ៍អ្វីប្លែករវាងបុរស និងនារីនោះទេ ខណៈដែលអ្នកនាង ឆ័យលី ដាឡែន ក៏ប្រកាសប្ដីមិនប្រច័ណ្ឌទេត្រឹមរូបភាពសិល្បៈបែបហ្នឹង បើទោះជាអ្នកនាងទើបបញ្ចប់ដំណឹងបែកប្ដីក្ដៅៗ។
តាមរយៈការប្រមាញ់រូបភាពនិងទម្លាយចេញមកស្រាប់តែ អ្នកនាង ឆ័យលី ដាឡែន ទទួលស្គាល់ថា អ្នកនាង និង តារាវ័យក្មេង លោក រុន ណាកូ ពិតជាឱបរឹតគ្នាភ្លេចខ្លួនពិតមែន រហូតមានអ្នកឃើញរូបនេះ លើកឡើងជាច្រើនថា តិចស្វាមីរបស់អ្នកនាងប្រច័ណ្ឌ ស្របគ្នាដែលអ្នកនាង និងស្វាមី ក៏ទើបបញ្ចប់ព័ត៍មានបែកបាក់គ្នាក្ដៅៗ។ អ្នកនាង ឆ័យលី ដាឡែន អះអាងថា រូបភាពឱបរឹតនៅក្នុងកម្មវិធីប្រកួតប្រជែងហ្គេមនោះ គឺគ្រាន់តែរូបភាពសិល្បៈ ក្នុងនាមអ្នកនាងជាមេក្រុម ឱបរឹតកូនក្រុមទៅវិញទៅមក ក្រោយពេលឈ្នះទឹកប្រាក់ក្នុងមួយវគ្គៗប៉ុណ្ណោះ មិនមែនក្នុងន័យចម្លែកនោះទេ ដ្បិតថា រូបភាពនោះ គឺឱបរឹតគ្នាម៉ាឈ្នះដៃភ្លេចខ្លួនមែន។ អ្នកនាងថា រវាងអ្នកនាង និងស្វាមីដ្បិតមិនសូវឃើញបណ្ដើរគ្នាព្រោះរវល់រៀងខ្លួន ហើយនៅក្នុងសិល្បៈ អ្នកនាងក៍ត្រូវសម្ដែង ឬ លេងកម្មវិធី ប៉ះតារាប្រុសក្មេងៗបែបនេះញឹកញាប់ ប៉ុន្តែស្វាមីអ្នកនាងបែងចែកច្បាស់ណាស់ សម្រាប់ការងារសិល្បៈ។
មិនខុសគ្នា លោក រុន ណាកូ ដែលមានសំណាងបានវិញបានឱបរឹតអ្នកនាងយ៉ាងណែនដៃនោះ បានអះអាងថា នោះគ្រាន់តែជារូបភាពសប្បាយៗក្នុងពេលប្រកួតប្រជែង ក្នុងនាមប្អូនប្រុសរំភើបចិត្តហើយស្ទុះឱបបងស្រី ឬ ឱបរៀមច្បង ដែលជាមេក្រុមប៉ុណ្ណោះ។ បើទោះជាលោក និងអ្នកនាង ឆ័យលី ដាឡែន មិនសូវបានទាក់ទងគ្នា ប៉ុន្តែលោក និងអ្នកនាង ក៏ឧស្សាហ៍ជួបគ្នាក្នុងកម្មវិធីគ្រួសារតារាកម្ពុជាកន្លងមក ដោយលោកក៏មិនដែលរំលងក្នុងការលើកដៃសំពះអ្នកនាង ក្នុងនាមជារៀមច្បងផងដែរ ទើបលោក និងអ្នកនាង ហ៑ានអោបរឹតគ្នា ដូចបងស្រីប្អូនប្រុស លើឆាករហូតភ្លេចខ្លួន និងសង្ឃឹមថា នេះមិនមែនជារូបភាពធ្វើឱ្យស្វាមីអ្នកនាងប្រច័ណ្ឌ៕