Casandre ដែលជាកីឡាការនីតេក្វាន់ដូជម្រើសជាតិកម្ពុជា ពេលនេះកំពុងតែនៅប្រទេសអូស្រ្តាលីហើយ ដើម្បីចូលរួមប្រកួតក្នុងកម្មវិធី ប្រកួតតេក្វាន់ដូ ចំនួន២ព្រិត្តិការណ៍នៅឯប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទីនេះតទៅ។
នៅថ្ងៃទី២៧ ខែមិថុនានេះ កីឡាការនីរូបស្រស់មួយនេះ នឹងចូលរួមប្រកួតក្នុងកម្មវិធី Oceania Presidents Cup G-2 មុនពេលបន្តចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Australian Open G-2 ជាបន្តទៀត។
Casandre ត្រូវបានគេមើលឃើញថា បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកផ្សេងៗញឹកញាប់ ដោយពេលខ្លះឈ្នះមេដាយ ហើយពេលខ្លះក៏មិនទទួលបានលទ្ធផលល្អ ប៉ុន្តែនេះជាការត្រៀមខ្លួន និងកម្តៅសាច់ដុំសម្រាប់កម្ពុជាដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមចុងឆ្នាំ២០១៩នេះ៕