យុវជនកម្ពុជា ជៀន ហ្វីលីព ដែលមានវ័យ១៣ឆ្នាំ បច្ចុប្បន្នកំពុងហាត់ជាមួយក្រុម F.C.M GARGES នៅបារាំង មានទម្រង់លេងយ៉ាងល្អនៅប្រទេសបារាំង ដែលកំពុងធ្វើអោយក្លិបយក្សរបស់លីគកំពូលបារាំងចំនួន៣ មានការចាប់អារម្មណ៍ និងកំពុងទាក់ទងមកកាន់រូបគេ។ក្លិបនៅលីគកំពូលប្រទេសបារាំងដែលកំពុងមានការចាប់អារម្មណ៍មកលើកីឡាកររូបនេះ មានដូចជា Stade De REIMS, Nantes និង Lille ដែលកំពុងតែមានវត្តមាននៅក្នុងលីគកំពូលរបស់បារាំង។
ថ្វីត្បិតតែមានការចាប់អារម្មណ៍ពីសំណាក់ក្លិបអាជីពជាច្រើនមែនពិត តែពុករបស់គេឈ្មោះថា សឹង សុភ័ណ្ឌ (ហៅដឺ) មានស្រុកកំណើតនៅភូមិស្វាយគយ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បាននឹងកំពុងពិចារណាចំពោះអនាគតរបស់កូនខ្លួន ថាតើគួរទៅលេងនៅឯណា នៅពេលមានក្លឹបច្រើនចង់បានដូច្នេះ។ ស្របពេល ហ្វីលីព វិញនៅក្មេង ខ្លាចគេ មិនទាន់រឹងមាំ និងសាមីខ្លួនមិនចង់រស់នៅឆ្ងាយពីគ្រួសារនៅឡើយ។ ប្រសិនបើ រូបគេបន្ដធ្វើបានយ៉ាងល្អដូច្នេះទៀត ហើយអាចមានឱកាសបានទៅហ្វឹកហាត់ជាមួយក្រុមធំៗ អនាគតប្រាកដជាល្អមិនខាន។