កីឡាករវ័យក្មេងកម្ពុជា ត្រូវបានគ្រូបង្វឹករបស់ក្លិប Totternham Hotspur ធ្វើការជ្រើសរើសបាន យកទៅជុំរុំហ្វឹកហាត់នៅប្រទេសថៃ រយៈពេលជាង១សប្តាហ៍។
តាមរយៈក្រុមការងាររបស់ក្លិប ដែលបានមកធ្វើការចែករំលែកបទពិសោធន៍ក៏ដូចជាកម្មវិធី Football Clinic ជាច្រើនលើកមកហើយនោះ គ្រូបង្វឹករបស់ក្លិបល្បីនៅអង់គ្លេសមួយនេះបានសម្រេចជ្រើសរើសកីឡាករវ័យក្មេងកម្ពុជា ចំនួន២៤រូប ដើម្បីយកទៅធ្វើការហ្វឹកហាត់នៅជុំរុំហ្វឹកហាត់នោះ។
កម្មវិធីហ្វឹកហាត់នេះគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី២៧ ខែកក្កដានេះ រហូតដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ខាងមុននេះ នៅរមណីយដ្ឋានសុខភាព និងពហុកីឡដ្ឋាន Thanyapura ប្រទេសថៃ៕