កីឡាករវ័យក្មេងកម្ពុជាត្រូវបានគ្រូបង្វឹករបស់ក្លិប Totternham Hotspur ធ្វើការជ្រើសរើសយកទៅនៅក្នុងជំរំហ្វឹកហាត់បាល់ទាត់នៅប្រទេសថៃ រយៈពេលជាង 1សប្តាហ៍។
តាមរយៈក្រុមការងាររបស់ក្លិបដែលបានមកធ្វើការចែករំលែកបទពិសោធក៏ដូចជាកម្មវិធី Football Clinic ជាច្រើនលើកមកហើយនោះ គ្រូបង្វឹករបស់ក្លិបល្បីនៅអង់គ្លេសមួយនេះបានសម្រេចជ្រើសរើសកីឡាករវ័យក្មេងកម្ពុជា ចំនួន 24រូប ដើម្បីយកទៅធ្វើការហ្វឹកហាត់នៅជំរំហ្វឹកហាត់បាល់ទាត់នោះ។
កម្មវិធីហ្វឹកហាត់នេះគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី27 ខែកក្កដានេះ រហូតដល់ថ្ងៃទី04 ខែកក្កដា ឆ្នាំ2019ខាងមុខនេះ នៅរមណីយដ្ឋានសុខភាព និងពហុកីឡដ្ឋាន Thanyapura ប្រទេសថៃ៕