Skip to content

ផ្ទុះ​ការ​លើកឡើង​!​!​ ​អ្នកលេង​បណ្ដាញ​សង្គម​ទទូច​ឱ្យ​តារា​ស្រី​ ​ដួង​ ​ម៉ា​និច​ ​និង​ប្អូនប្រុស​ ​ថៃ​ ​អតិ​ជាតិ​បុត្រ​ ​បញ្ឈប់សម្ញែង​ភាព​ផ្អែមល្ហែម​នៅ​លើ​ហ្វេ​សប៊ុ​ក​ ​

​មួយ​រយៈ​ចុងក្រោយ​នេះ​ ​តារាចម្រៀង​វ័យក្មេង​ ​ថៃ​ ​អតិ​ជាតិ​បុត្រ​ ​បាន​បង្ហោះ​វីដេអូ​ ​និង​សារ​ខ្លះ​ៗ​ផ្អែមល្ហែម​ទៅកាន់​តារា​សម្ដែង​ស្រី​ ​ដួង​ ​ម៉ា​និច​ ​ដែលគេ​មើលឃើញ​ថា​ ​អ្នក​ទាំងពីរ​ចាប់ផ្ដើម​ទាញ​ការចាប់អារម្មណ៍​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​តាមរយៈ​ការ​អូស​ក្រឡា​របៀប​ខុស​ជំ​នាន​។​ ​តែ​យ៉ាងណាមិញ​ ​មាន​អ្នកលេង​បណ្ដាញ​សង្គម​ជាច្រើន​នាក់​សម្ដែង​ការ​មិន​ពេញចិត្ត​ ​និង​ពោល​ថា​ ​ហាក់បីដូច​ត្រ​លាន់​ជាមួយ​ភាព​ផ្អែមល្ហែម​របស់​តារា​ទាំងពីរ​ដួង​នេះ​។​ ​

​ជាក់ស្ដែង​នៅពេល​ព្រឹក​ថ្ងៃទី​ ​២៦​ ​ខែមិថុនា​ ​ឆ្នាំ​ ​២០១៩​ ​នេះ​ ​គេឃើញថាគ្រាន់តែ​តារា​ស្រី​ ​ដួង​ ​ម៉ា​និច​ ​បង្ហោះ​សារ​ ​Take​ ​Care​ ​ពី​ថៃ​ ​អតិ​ជាតិ​បុត្រ​ ​មកកាន់​នាង​ភ្លាម​ ​ស្រាប់តែ​អ្នកលេង​បណ្ដាញ​សង្គម​ជាច្រើន​ចូល​ទៅ​ ​Comment​ ​ឌឺ​ដង​ភ្លាម​ៗ​ថា​ ​«​ ​ខ្ញុំ​ហត់​អ្នក​ទាំងពីរ​ណាស់​ ​post​ ​sweet​ ​sweet​ ​រាល់ថ្ងៃ​ឱ្យ​ខ្ញុំ​មើល​ហើយ​ ​តាំង​មក​អង្គុយ​ប្រកាច់ប្រកិន​ម្នាក់ឯង​ ​»​។​ ​ខ្លះទៀត​និយាយ​ថា​ ​«​ ​សម្រាក​សិន​ទៅ​មីង​ ​សម្ដែង​រឺ​មែនទែន​ក៏​គួរ​សម្រាក​ខ្លះ​ ​ខ្មាស​អ្នកជិតខាង​»​។​ ​មាន​ខ្លះទៀត​បាន​ប្រើ​ភាសា​ចាក់ដោត​ថា​ ​«​ ​ឃើញ​រាល់ថ្ងៃ​ពេក​ទៅ​ ​ដូច​អត់មាន​អី​ប្លែក​សោះ​ ​​រឿង​ផ្ទាល់ខ្លួន​ដល់ពេល​បើក​រាល់​ថ្ងៃ​ចឹង​ ​គេ​ជ្រេញ​ម៉េច​ទេ​ចែ​ ​បើ​ទោះបី​ខ្ញុំ​ហ្វេ​ន​គាត់​នៅ​ជ្រេញ​ ​ចុះ​ទម្រាំ​គេ​ផ្សេង​?​ ​ខំ​ទប់​យូរហើយ​ ​ថា​មិន​ចង់​ខំ​មិន​ទេ​ ​តែ​ដូច​អត់​ចប់​សោះ​ហ្មង​ចែ​។​ ​ល្បី​មួយថ្ងៃ​ពីរ​ថ្ងៃ​បាន​ហើយ​ ​តមក​យូ​ពេក​ទៅ​ ​ដូច​គ្មាន​អី​ប្លែក​ទៀត​ទេ​។​ ​សុំចិត្ត​ ​ឈប់​បាន​ឈប់​ទៅ​ ​គេ​មិន​ទើស​ចែ​មាន​ស្នេហា​ជាមួយ​ក្មេង​ ​ឬ​ ​ចាស់​ទេ​ ​តែ​បេីចឹងៗ​រាល់ថ្ងៃ​អី​ ​បាត់​ប្រជាប្រិយ​អស់​ហេីយ​។​ ​សុំទោស​បើ​និយាយត្រង់​ ​តែ​ចង់ឱ្យ​ចែ​ល្អ​ទេ​ ​ព្រោះ​ខ្ញុំ​ចូលចិត្ត​មើល​រឿង​ ​ភ្លើង​ ​»​។​

​ពាក់ព័ន្ធ​នឹង​សកម្មភាព​ស្និត​ស្នាល​ដូច​គូស្នេហ៍​ខុស​ជំនាន់​ ​ធ្វើឲ្យ​មហាជន​មានមន្ទិល​គ្រប់គ្នា​នោះ​ ​លោក​ ​ថៃ​ ​អតិ​ជាតិ​បុត្រ​ ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​ ​តាមពិត​ទៅ​សកម្មភាព​ ​ដែល​គ្រប់គ្នា​ចាប់អារម្មណ៍​មក​លើ​ខ្លួន​ ​ជាមួយ​ ​កញ្ញា​ ​ដួង​ ​មា​និច​ ​នោះ​ ​មិនមែន​ជា​ការ​សម្តែង​ ​MV​ ​ឡើយ​ ​ពោល​អ្នក​ទាំងពីរ​បាន​ជួបគ្នា​ដោយចៃដន្យ​នៅកន្លែង​កំសាន្ត​មួយ​។​ ​អ្វី​ដែល​ពិសេស​រាល់​សកម្មភាព​ដែល​ ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ ​គឺ​គ្រាន់តែ​ធ្វើ​លក្ខណៈ​លេងសើច​ ​កំសាន្ត​អារម្មណ៍​ប៉ុណ្ណោះ​ ​ដោយ​មិនដឹង​ស្មានថា​ ​មាន​មហាជន​ចាប់អារម្មណ៍​ខ្លាំង​នោះ​ឡើយ​។​ ​ខណៈ​គ្រប់គ្នា​កំពុង​គិតថា​ ​អ្នក​ទាំងពីរ​ជាគូ​ស្នេហ៍​ខុស​ជំនាន់​នោះ​ ​តារា​វ័យក្មេង​រូប​នេះ​បាន​បកស្រាយ​ទាំង​មិន​ ​ដាច់​ស្រឡះ​ថា​ ​មាន​ទំនាក់ទំនង​ស្គាល់គ្នា​ ​តែ​អាច​យល់ចិត្ត​គ្នា​ជាង​មិត្ត​ភ័ក្ត​ ​អាច​និយាយ​បាន​ថា​ ​ដល់​ចំណុច​មួយ​ ​លួច​ស្រឡាញ់​ដួង​ ​ម៉ា​និច​ ​តិច​ៗ​ក៏​ថា​បាន​…​.​។​ ​ទោះ​ដឹង​ថា​ខ្លួន​មាន​វ័យក្មេង​ ​មិន​ហ៊ាន​ទៅ​ស្រឡាញ់​នារី​វ័យ​ ​ច្រើនជាង​ខ្លួន​ក៏​ពិតមែន​ ​តែ​លោក​បុត្រ​ ​បាន​ឲ្យដឹង​ថា​ ​ខ្លួន​នៅតែ​លេង​ស្និត​ស្នាល​ជាមួយ​ ​ដួង​ ​ម៉ា​និច្ច​ ​ធម្មតា​ ​ព្រោះ​មាន​អារម្មណ៍ល្អ​ជាមួយគ្នា​។​

​មិនទាន់​អស់នោះ​ទេ​ ​លោក​ ​បុត្រ​ ​ថែមទាំង​បង្ហើប​ថា​ ​ដួង​ ​ម៉ា​និច​ ​មាន​អារម្មណ៍​អៀន​ចំពោះខ្លួន​ទៀតផង​ ​ព្រោះ​សង្កេតឃើញ​ថា​ ​ពេល​និយាយ​ ​ឬ​ក្បែរ​គ្នា​ ​នាង​មិន​ហ៊ាន​មើល​មុខ​ចំ​ ​ប្រហែល​ដោយសារ​ ​មិនធ្លាប់​មាន​ក្មេង​ណា​ទៅលេង​ស្និត​ជាមួយ​នាង​ក៏​ថា​បាន​។​ ​តែ​យ៉ាងណា​ ​នេះ​គ្រាន់តែ​ជា​ការ​លើកឡើង​របស់​ ​លោក​បុត្រ​ប៉ុណ្ណោះ​៕​

Leave a Reply

Your email address will not be published. Required fields are marked *