CATA​ និង​ក្រុមហ៊ុន​បារាំង​ នឹង​ធ្វើការ​ជាមួយគ្នា​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​

ទីភ្នាក់ងារ​ទេសចរណ៍​បារាំង Atout​ France​ និង​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ (CATA​) បាន​ព្រមព្រៀង​សហការ​គ្នា​ដើម្បី​ផ្សព្វផ្សាយ​ប្រទេស​កម្ពុជា​ និង​បារាំង​ជា​ទិសដៅ​ទេសចរណ៍​ ដោយ​រំពឹង​ថា​ កំណើន​ភ្ញៀវ​ទេសចរ​រវាង​ប្រទេស​ទាំង2​ នឹង​កើន​ឡើង​កាន់តែ​ច្រើន​ បន្ទាប់ពី​គណ​: ប្រតិភូ​របស់​ Atout​ France​ បាន​ធ្វើដំណើរ​មក​ទស្សនកិច្ច​កម្ពុជា​។ នេះ​បើ​យោង​តាម​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​។

សមាគម​ Atout​ France​ គឺជា​ស្ថាប័ន​ដែល​មាន​ការចូលរួម​ពី​រដ្ឋាភិបាល​ និង​វិស័យ​ឯកជន​នៅ​ប្រទេស​បារាំង​ដើម្បី​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​ដ៏​សម្បូរ​បែប​នៅ​ប្រទេស​បារាំង​ បាន​មក​បំពេញ​ទស្សនកិច្ច​លើកដំបូង​នៅ​កម្ពុជា​ និង​បាន​ធ្វើ​សិក្ខាសាលា​មួយ​ស្តី​ពី​ការ​លើកកម្ពស់​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​កម្ពុជា​ និង​បារាំង​ ដោយ​បាន​ឯកភាព​ថា​នឹង​ធ្វើការ​ជាមួយគ្នា​។

លោកស្រី​ ឆាយ​ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ បាន​មានប្រសាសន៍​ថា​៖“សិក្ខាសាលា​នេះ​ដឹកនាំ​ដោយ​លោក​ Morad​ Tayebi​ ប្រធាន​សមាគម​ Atout​ France​ និង​មាន​ការចូលរួម​ដោយ​អ្នកតំណាង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ Air​ France​ និង​ Club​ Med​ និង​ក្រុមហ៊ុន​បារាំង​មួយចំនួន​ទៀត​”។

លោកស្រី​បានឱ្យ​ដឹង​ថា​៖“សមាគម​ទាំង2​ បាន​ព្រមព្រៀង​លើ​វិស័យ​ទេសចរណ៍​ ដោយ​បាន​កត់សម្គាល់​ពី​កំណើន​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​បារាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក៏ដូចជា​ការ​កើនឡើង​នៃ​ចំនួន​ប្រជាជន​កម្ពុជា​ដែល​ធ្វើដំណើរ​ទៅ​ប្រទេស​បារាំង​ដែរ​។ ខ្ញុំ​គិតថា​ វា​ជា​ការ​ចាប់ផ្តើម​ដ៏​ល្អ​ និង​ជា​លើក​ទី1​ ហើយដែល​សមាគម​ទាំង2​ ជួបគ្នា​ និង​ផ្លាស់​ប្តូរ​ព័ត៌មាន​”។

លោកស្រី​បាន​បន្ត​ថា​៖“តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ​ យើង​សង្ឃឹមថា​ ចំនួន​ភ្ញៀវ​ទេសចរ​នៃ​ប្រទេស​ទាំង2​ នឹង​កើនឡើង​កាន់តែ​ច្រើន​បន្ថែម​ទៀត​។ ភ្ញៀវ​ទេសចរ​បារាំង​ត្រូវ​បាន​គេ​ចាត់ទុកថា​ ជា​ក្រុម​ដែល​ចូលចិត្ត​ធ្វើដំណើរ​មក​កម្ពុជា​រយៈពេល​យូរថ្ងៃ​ និង​ចំណាយ​ច្រើន​ដោយសារ​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​ចំពោះ​តំបន់​ប្រាសាទ​ តំបន់​វប្បធម៌​ និង​ប្រពៃណី​របស់​ខ្មែរ​”។

លោកស្រី​ ស៊ី​វលី​ន បានឱ្យ​ដឹង​ទៀត​ថា​ ដំណើរ​ទស្សនកិច្ច​របស់​ទីភ្នាក់ងារ​អភិវឌ្ឍន៍​ទេសចរណ៍​បារាំង​ ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ ព្រោះ​តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ​ សក្តា​នុ​ពល​នៃ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ នឹង​ត្រូវ​គេ​យក​ទៅ​ផ្សព្វផ្សាយ​កាន់តែ​ធំ​ទូលាយ​នៅក្នុង​ប្រទេស​បារាំង​។

លោកស្រី​បន្ថែម​ថា​៖“នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ Atout​ France​ លើក​ទី1​ មក​កម្ពុជា​នេះ​ មានការ​ចូលរួម​ពី​តំណាង​ក្រុម​ហ៊ុន​ធំៗ​របស់​បារាំង​ជាច្រើន​ ដូចជា​ក្រុមហ៊ុន​អាកាសចរណ៍​ Air​ France​ ក្រុមហ៊ុន​ទេសចរណ៍​ Club​ Med​ SAS​ និង​ក្រុមហ៊ុន​កម្សាន្ត​តាម​នាវា​ CroisiEurope​”។

ប្រទេស​បារាំង​ជាទី​ផ្សារ​ទេសចរណ៍​កំពូល​របស់​អឺរ៉ុប​ នៅ​អឺរ៉ុប​ដែល​មាន​ 2.8​ ភាគរយ​នៃ​ភ្ញៀវ​ទេសចរ​ទាំងអស់​ដែល​មក​ពី​ប្រទេស​អឺរ៉ុប​។ នៅ​ឆ្នាំ​ 2018​ ជនជាតិ​បារាំង​ជិត​ 170,900​ នាក់​បាន​មក​ធ្វើទស្សនកិច្ច​នៅ​កម្ពុជា​ដែល​កើនឡើង​ 2.7​%ពី​ 1ឆ្នាំទៅ​ 1ឆ្នាំ​។

លោកស្រី​ ស៊ី​វលី​ន បាន​ថ្លែង​ថា​៖ “ខ្ញុំ​បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ Air​ France​ ចាប់ផ្តើម​ហោះហើរ​ត្រង់​មកកាន់​ប្រទេស​កម្ពុជា​វិញ​ បន្ទាប់ពី​ខកខាន​ជាង​ 6ឆ្នាំ​មក​ហើយ​ចាប់តាំងពី​វា​ត្រូវ​បាន​ផ្អាក​ដោយសារតែ​កង្វះខាត​តម្រូវការ​។ យើង​បាន​សង្កេតឃើញ​ថា​ចំនួន​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​បារាំង​កំពុង​កើនឡើង​ ដូច្នេះ​វា​ជា​ពេលវេលា​ល្អ​ដើម្បី​ចាប់ផ្តើម​ហោះហើរ​ត្រង់​មក​ទីនេះ​ម្តង​ទៀត​”។

លោកស្រី​បាន​បន្ត​ទៀត​ថា​ ចំនួន​ប្រជាជន​កម្ពុជា​ដែល​ធ្វើដំណើរ​ទៅ​ប្រទេស​បារាំង​ដើម្បី​ភាព​សប្បាយ​រីករាយ​បាន​កើនឡើង​ជាបន្តបន្ទាប់​ដោយសារតែ​ទីក្រុង​ប៉ារីស​ក្លាយជា​ទីក្រុង​ដែល​មាន​ទេសភាព​ស្រស់​ស្អាត​ និង​គោលដៅ​ទិញទំនិញ​ជាច្រើន​។

យោង​តាម​របាយការណ៍​របស់ក្រ​សួង​ទេសចរណ៍​ ក្នុង​ត្រីមាស​ទី1​ ឆ្នាំនេះ​ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ជាង​ 1.8លាន​នាក់​ កើនឡើង​ 9.7​% ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ក្នុង​ចំណោម​នេះ​ភ្ញៀវ​ទេសចរ​បារាំង​មាន​ចំនួន​ 59,401​នាក់​ កើនឡើង​ 5%ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​បារាំង​ បានឱ្យ​ដឹង​ថា​ ប្រទេស​បារាំង​ គឺជា​ទិសដៅ​ទេសចរណ៍​ដ៏​សំខាន់​នៅក្នុង​ទ្វីបអឺរ៉ុប​សម្រាប់​ប្រជាជន​កម្ពុជា​ ដោយ​ចំនួន​នៃ​ការ​ដាក់ពាក្យសុំ​ទិដ្ឋាការ​បាន​កើនឡើង​ 25​% នៅ​ឆ្នាំនេះ​បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

លោក​ ជុក​ ជំនោរ​ អ្នកនាំពាក្យ​ក្រសួងទេសចរណ៍​បាន​ថ្លែង​បញ្ជាក់​ថា​ ការ​មកដល់​របស់​ Atout​ France​នឹង​ផ្តល់​ផលប្រយោជន៍​ច្រើន​សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា​ ព្រោះ​ Atout​ France​ នឹង​ចូលរួម​ចំណែក​ពង្រឹង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ ហើយ​មិន​ត្រឹមតែ​ជួយ​ធ្វើការ​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​នៅ​ប្រទេស​បារាំង​ ប៉ុណ្ណោះទេ​ ប៉ុន្តែ​ថែមទាំង​ជួយ​ជំរុញ​ឱ្យ​គុណភាព​សេវាកម្ម​នៅ​កម្ពុជា​កាន់តែ​ល្អ​ប្រសើរ​ឡើង​ផង​ដែរ​។

លោក​បញ្ជាក់​ថែម​ថា​៖ “ជា​រៀងរាល់​ឆ្នាំ​ក្រសួង​តែង​ធ្វើការ​បណ្តុះបណ្តាល​ផ្នែក​ចំណេះដឹង​ និង​ភាសា​សម្រាប់​មគ្គុទេ្ទសក៍​ទេសចរណ៍​ ដូច្នេះ​ចំនួន​មគ្គុទេ្ទសក៍​ផ្នែក​ភាសា​បារាំង​នៅ​កម្ពុជា​មិន​មាន​បញ្ហា​នេះ​កើតឡើង​ទេ​”៕

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

និស្សិត​ផ្នែកស្ថាបត្យកម្មមួយ​ក្រុម ​បង្ហាញ​គម្រោង​កែលម្អរសួនច្បារ​ផ្សារចាស់ ជា​តំបន់លំហ​បៃតង​សម្រាប់​សកម្មភាព​សហគមន៍ និង​ទាក់ទាញ​ទេសចរ

ភ្នំពេញ ៖ សួនច្បារ​ផ្សារ​ចាស់​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយ​លាត​សន្ធឹង​ពី​ផ្សារ​រាត្រី​ជិត​មាត់ទន្លេ រហូត​ដល់​ស្ថានីយ​អយស្ម័យយានកម្ពុជា, បច្ចុប្បន្ន​សួន​មួយ​នេះ មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូចជា​ការ​កកស្ទះ​ចរាចរណ៍​ដោយ​សារ​ចំណត បញ្ហា​បរិស្ថាន...

ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កៀរគរក្រុមហ៊ុនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា...

កម្ពុជាក្លាយជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រគល់ពាន​រង្វាន់​​អាស៊ានសម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ឆ្នាំ២០២៤

ភ្នំពេញ ៖​  ពាន​រង្វាន់​​អាស៊ាន ​សម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ដែល​បានជួយ​កិច្ច​ការ​សង្គម​ប្រចាំឆ្នាំ ២០២៤ ​ត្រូវ​បានរៀបចំឡើង​នៅរាជធានីភ្នំពេញ​ប្រទេស​កម្ពុជា កាលពីរាត្រីថ្ងៃទី...

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះហើយ

ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាមួយទៀត ដែលជាឱកាសដ៏ល្អសម្រាប់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលជាពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ដើម្បីមកជួបជុំគ្នា មានទំនាក់ទំនងជាមួយគ្នាជាលក្ខណៈផ្លូវការ...

អត្ថបទស្រដៀងគ្នា