ដើម្បីជាការចូលរួមសម្ដែងនូវក្ដីសោកសៅ និងចូលរួមរំលែកទុក្ខដ៏ក្រុមគ្រួសារនៃសព តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព កញ្ញា សុវត្ថិឌី ធារីកា បានធ្វើការបកស្រាយនូវបទចម្រៀងមួយបទ មានចំណងជើងថា «ខ្ញុំចូលរួមរំលែកទុក្ខ» ក្នុងកម្មវិធី «ចម្រៀងគ្រួសារខ្មែរ» ដែលមានអត្ថន័យយ៉ាងកម្សត់ រៀបរាប់ទាំងឈឺផ្សា ធ្វើឲ្យមហាជនស្ទើរតែស្រក់ទឹកភ្នែក ក្រោយពេលដែលបានសណ្ដាប់នូវបទចម្រៀងមួយបទនេះហើយ។
គេសង្កេតឃើញថា តាមរយៈការបកស្រាយចម្រៀង និងអត្ថន័យទាំងមូលនៃបទចម្រៀងពិតជាកម្សត់ និងស្ទើរតែធ្វើឱ្យអ្នកស្តាប់បទមួយនេះ ស្រក់ទឹកភ្នែកតាម ខណៈដែលបទចម្រៀង ដែល សុវត្ថិឌី ធារីកា បានធ្វើការបកស្រាយ គឺពិតជាធ្វើឲ្យទស្សនិកជន នឹកឃើញដល់ហេតុការណ៍ដ៏រន្ធត់ នៃការបាក់រលំអគារ ធ្វើឲ្យបាត់បង់ជីវិតកម្មករ កម្មការិនីជាច្រើនអ្នក ដោយហេតុការណ៍មួយនេះ នៅតែដក់ជាប់ក្នុងកែវភ្នែកជានិច្ច។
ចង់ដឹងថា ចម្រៀងដែលជាការបកស្រាយរបស់ស្រីស្អាត សុវត្ថិឌី ធារីកា ចំណងជើងថា «ខ្ញុំចូលរួមរំលែកទុក្ខ» មានអត្ថន័យកម្សត់យ៉ាងណានោះ សូមរីករាយទស្សនា និងសណ្ដាប់ទាំងអស់គ្នា៖