ដូចប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា នៅខេត្តព្រះសីហនុ មានករណីបាក់រលំអគារ បណ្តាលឲ្យមនុស្សជាច្រើន បានស្លាប់ និងរងរបួស ជាហេតុធ្វើឱ្យមហាជនមានអារម្មណ៍ក្តុកក្តួល និងសោកស្តាយជាទីបំផុត។ នៅក្នុងករណីដ៏រន្ធត់នេះ បានធ្វើឲ្យមនុស្សចំនួន28បានស្លាប់ និង24នាក់បានរងរបួស ខណៈពេលនេះ កម្លាំងជំនាញ កំពុងតែធ្វើប្រតិបត្តិការសង្រ្គោះ ដល់បងប្អូនជាប់នៅក្នុងអគារបន្តទៀត។
ជាមួយគ្នានោះដែរ គេសង្កេតឃើញថា មានតារាជាច្រើនរូប ក៏ដូចជាជនរួមជាតិខ្មែរ បានបង្ហោះសាររំលែកទុក្ខយ៉ាងក្រៀមក្រំ នៅលើបណ្តាញសង្គហ្វេសប៊ុក ដល់ក្រុមគ្រួសារនៃសព ។ យ៉ាងណាមិញ សូមចូលរួមរំលែកទុក្ខដល់គ្រួសារនៃសព ដែលកំពុងមានទុក្ខដ៏សោកសៅមួយនេះ៕