ក្រសួងការបរទេសនៃប្រទេសក្នុងតំបន់អាស៊ានទាំងមូលដែលរួមមានទាំងកម្ពុជាផងដែរនោះ បានសហការគ្នាយល់ព្រម ដាក់សំណើទៅកាន់ស្ថាប័ន FIFA ដើម្បីឈរឈ្មោះធ្វើជាម្ចាស់ផ្ទះ FIFA WORLD CUP 2034។
ការដាក់សំណើនេះមានន័យថា តំបន់អាស៊ានទាំងមូលមានបំណងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ World Cup 2034 រួមគ្នា ដែលមានប្រទេសចូលរួមចំនួន48 ចែកចេញជា 16ពូល ដូច្នេះមានន័យថា បើសិនជាសំណើនេះឈ្នះក្នុងការបោះឆ្នោតជ្រើសរើសប្រទេសម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ FIFA WORLD CUP 2034មែននោះ ប្រទេសទាំង11 នៃតំបន់អាស៊ាន យ៉ាងហោចណាស់ក៏អាចធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតយ៉ាងហោចណាស់ក៏ 1ពូលដែរ។
គួរបញ្ជាក់ផងដែរថា ដោយសារតែប្រទេសកាតាធ្វើជាម្ចាស់ផ្ទះ FIFA WORLD CUP 2022 ហើយ ដូច្នេះប្រទេសក្នុងទ្វីបអាស៊ីដទៃទៀតមិនអាចឈរឈ្មោះជាម្ចាស់ផ្ទះក្នុងអំឡុងឆ្នាំ2020 បានឡើយ ដោយសារច្បាប់ឈរឈ្មោះរបស់ FIFA គឺទ្វីបមួយអាចធ្វើជាម្ចាស់ផ្ទះ World Cup យ៉ាងឆាប់បំផុតគឺ 10ឆ្នាំម្តង៕