កីឡាការិនីកូនខ្មែរ អាមេរិក Samontha ដែលត្រូវបានគេស្គាល់ថា ជាក្មួយស្រីរបស់កីឡាករប្រដាល់ចិត្តខ្លាំងកម្ពុជា កែវ រំចង់។
ដោយសារតែមានឈាមជ័រជាអ្នកប្រដាល់ បូករួមជាមួយនឹងចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់នាងផងនោះ ធ្វើឱ្យនាងបានខិតខំហ្វឹកហាត់ប្រដាល់ជារៀងរាល់ថ្ងៃ ខណៈដែលបច្ចុប្បន្ន Samontha គឺជាកីឡាការិនីប្រដាល់ដែលមានវ័យត្រឹមតែ 16ឆ្នាំប៉ុណ្ណោះ តែជាម្ចាស់ខ្សែក្រវាត់ជើងឯកប្រដាល់ដល់ទៅ 3គ្រឿងឯណោះ។
គួរបញ្ជាក់ផងដែរថា កាលពីខែតុលា ឆ្នាំ2018 កន្លងទៅ នៅសហរដ្ឋអាមេរិក នាងបានចូលរួមប្រកួតក្នុងកម្មវិធី TBA Tournament Rev Gear Tournament of Champions ដើម្បីដណ្ដើមខ្សែក្រវាត់ទម្ងន់ 48គីឡូក្រាម តែទទួលបានលទ្ធផលមិនសមប្រកបឡើយ៕