កីឡាករល្បឿនលឿនជម្រើសជាតិកម្ពុជា ឈិន ឈឿន ដែលពាក់អាវលេខ17 ក្នុងក្រុមជម្រើសជាតិកម្ពុជា ពិតជាមានសភាពដូចគ្នាទៅនឹងកីឡាករ ស៊ុយអែត Zlatan Ibrahimovic នៅពេលដែលពួកគេទាំង2 ធ្វើម៉ូដសក់បែបចងលើកទៅខាងក្រោយបែបនេះ។
ក្នុងឆ្នាំ2019 នេះ ឈិន ឈឿន នៅតែរក្សាទម្រង់លេងល្អខ្លាំងដដែល តែមិនត្រូវបានគ្រូបង្វឹកជម្រើសជាតិកោះហៅចូលក្រុមជម្រើសជាតិសម្រាប់វគ្គជម្រុះពានរង្វាន់ (FIFA WORLD CUP 2022)ទេ។ ហើយក្នុងឆ្នាំ2019 នេះផងដែរ កីឡាកររូបនេះបានប្តូរម៉ូដសក់ថ្មី ធ្វើឱ្យអ្នកតាមដានទាំងឡាយសង្កេតឃើញថា ពួកគេទាំង2 (ឈិន ឈឿន និង Zlatan Ibrahimovic) ហាក់ដូចជាមានពុម្ពមុខតែមួយ ព្រោះមានទម្រង់មុខស្ទើរតែដូចគ្នាបេះដាក់ ដូចបងប្អូនបង្កើតនឹងគ្នាមែនទែន។
គួរបញ្ជាក់ផងដែរថា កីឡាករ ឈិន ឈឿន ជាកីឡាករខ្សែបម្រើរបស់ក្លិបក្រសួងការពារជាតិ និងក្រុមជម្រើសជាតិកម្ពុជា ខណៈដែលកីឡាករ Zlatan Ibrahimovic គឺជាកីឡាករល្បីឈ្មោះរបស់ក្រុមជម្រើសជាតិស៊ុយអែត ដែលបច្ចុប្បន្នកំពុងតែប្រកបអាជីពនៅក្លិបលីកកំពូលរបស់អាមេរិក៕