ខ្ជះខ្ជាយ​ពេលវេលា​ គឺ​បណ្តោយ​ឱ្យ​ជីវិត​ខិត​ទៅ​ជិត​ទី​បញ្ចប់​ដោយ​គ្មានន័យ​…

មនុស្ស​គ្រប់គ្នា​សុទ្ធតែ​ត្រូវ​ឆ្លងកាត់​ដំណើរ​ជីវិត​ក្នុង​ពេលវេលា​ដែល​ចេះតែ​រំកិល​ទៅមុខ​ឥត​ឈប់ឈរ​ ហេតុនេះ​ពី​ 1ថ្ងៃ​ទៅ​ 1ថ្ងៃ​ប្រសិនបើ​យើង​មិន​អាច​គ្រប់គ្រង​ខ្លួនឯង​បាន​ល្អ​ទេ​នោះ​ យើង​នឹង​ធ្វើ​ឱ្យ​ពេលវេលា​ក្នុង​ដំណើរ​ជីវិត​របស់​យើង​ខ្ជះខ្ជាយ​ដែល​កត្តា​ទាំងអស់​នេះ​ក៏អាច​កំណត់​បាន​ពី​វាសនា​ល្អ​ ឬអាក្រក់​របស់​យើង​សម្រាប់​ថ្ងៃ​អនាគត​ផង​ដែរ​។

លោក​ នឹម​ ឈុ​ន្នី​ សហ​ស្ថាបនិក​ ក្រុមហ៊ុន​អនាគត​អាស៊ី​ បាន​លើកឡើង​ថា​ ការគ្រប់គ្រង​ពេលវេលា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​មនុស្ស​ម្នា​ក់ៗ​ ព្រោះ​ពេលវេលា​មិន​អាច​ត្រឡប់​ថយក្រោយ​បាន​នោះ​ទេ​ ហេតុនេះ​ប្រសិនបើ​យើង​មិន​អាច​គ្រប់គ្រង​ពេលវេលា​បាន​ យើង​នឹង​ខ្ជះខ្ជាយ​ពេលវេលា​ ហើយ​ធ្វើ​ឱ្យ​ជីវិត​របស់​យើង​ជួប​ការ​លំបាក​។ មនុស្ស​ម្នា​ក់ៗ​ត្រូវតែ​គ្រប់គ្រង​ពេលវេលា​ឱ្យ​បាន​ល្អ​ ព្រោះ​ភាពជា​មនុស្ស​គឺ​អាច​ធ្វើ​រឿងរ៉ាវ​ដ៏​អស្ចារ្យ​ជាច្រើន​ តែ​កន្លងមក​មនុស្ស​ខ្លះ​ចេះតែ​បណ្តែតបណ្តោយ​ឱ្យ​ពេលវេលា​ខាតបង់​ទៅ​ដោយ​មិនបាន​បង្កើត​ស្នាដៃ​ ឬធ្វើការងារ​ឱ្យ​មានប្រសិទ្ធភាព​។

លោក​ នឹម​ ឈុ​ន្នី​ បាន​និយាយ​ថា​៖ “បើ​មិន​ចង់​ឱ្យ​យើង​ខាតបង់​ពេលវេលា​ច្រើន​ មនុស្ស​ម្នា​ក់ៗ​គួរ​ឧស្សាហ៍​រំឭក​ខ្លួនឯង​ ដោយតាម​ដាន​ឱ្យ​ដឹងពី​អ្វី​ដែល​ត្រូវ​ធ្វើ​ និង​មិនទាន់​ធ្វើ​ក្នុង​ថ្ងៃ​នីមួយ​។ យើង​គួរ​ចំណាយ​ពេល​ធ្វើស​មា​ធិ​នៅមុន​ពេល​គេង​ ហើយ​គិតពិចារណា​ពី​ការងារ​ដែល​យើង​បាន​ធ្វើ​នៅក្នុង​ថ្ងៃនេះ​ ដើម្បី​ឱ្យ​ដឹង​ថា​ តើ​យើង​បាន​ធ្វើអ្វី​ខ្លះ​? និង​មិនទាន់​បាន​ធ្វើ​អ្វីខ្លះ​?”។

អ្នកជំនាញ​ផ្នែក​អភិវឌ្ឍន៍​សមត្ថភាព​ផ្លូវចិត្ត​ខាង​លើកឡើង​ផង​ដែរ​ថា​ ក្រៅពី​ការ​តាមដាន​ស្មារតី​ និង​សកម្មភាព​ការងារ​មុន​ពេល​គេង​ហើយ​ យើង​ក៏​គួរតែ​ចេះ​គ្រប់គ្រង​ខ្លួន​ឯង​ពេល​ភ្ជា​ក់​ពី​គេង​ផង​ដែរ​ ដើម្បី​ឱ្យ​យើង​មានស្មារតី​ល្អ​ដើម្បី​បំពេញការងារ​ដែល​មាន​ន័យ​សម្រាប់​ជីវិត​របស់​យើង​ពេញ​ 1ថ្ងៃ​។ ការងារ​ដែល​យើង​ត្រូវ​ធ្វើ​ដំបូង​មុន​ពេល​គេង​ គឺ​ស្ទាប​ខ្លួនឯង​ ហើយ​អរគុណ​សម្រាប់​ខ្លួនឯង​ដែល​នៅ​មានជីវិត​ មានស្មារតី​ មាន​សុខភាព​ល្អ​ និង​បាន​ធ្វើការងារ​ដ៏​មានន័យ​ជា​ច្រើន​សម្រាប់​ខ្លួនឯង​ បន្ទាប់មក​យើង​គួរ​ពិចារណា​ពី​ការងារ​ដែល​យើង​កំណត់​អាទិភាព​សម្រាប់​ធ្វើ​នៅក្នុង​ថ្ងៃនេះ​ ដើម្បី​ធានា​ថា​យើង​អាច​ធ្វើការងារ​ដោយ​តុល្យភាព​ មិន​លោភ​ហួសមាឌ​ពេក​ និង​មិន​ខ្ជះខ្ជាយ​ពេលវេលា​ច្រើនពេក​។ ប្រសិនបើ​យើង​អាច​រៀបចំ​បែបនេះ​បាន​ហើយ​ យើង​នឹង​មើលឃើញ​ថា​ តាមពិត​ទៅ​ យើង​អាច​ធ្វើ​រឿង​ជាច្រើន​បាន​ដោយ​ល្អ​ ដោយ​រីករាយ​ និង​មិន​ស្មុគស្មាញ​នោះ​ទេ​។

ព្រះ​តេជគុណ​ គូ​ សុភាព​ សាស្ត្រា​ចារ្យ​នៃ​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​ បាន​លើកឡើង​ថា​ ពេលវេលា​ទំពាស៊ី​ជីវិត​មនុស្ស​រាល់ថ្ងៃ​ ហើយ​គ្មាន​អ្នកណា​ម្នាក់​អាច​ឃាត់ឃាំង​ពេលវេលា​មិន​ឱ្យទៅ​មុខ​បាន​ទេ​។ ចំណុច​នេះ​មានន័យថា​ មនុស្ស​ត្រូវ​ចាស់​ឡើង​ៗរាល់ថ្ងៃ​ ទោះ​យើង​ធ្វើការងារ​ ឬរស់នៅ​បាន​ល្អ​ ឬមិន​ល្អ​ ក៏​ពេលវេលា​វា​ចេះតែ​ដើរទៅ​មុខ​ទៅជា​រៀង​រហូត​។ហេតុនេះ​ប្រសិនបើ​យើង​មិន​ចង់ឱ្យ​ជីវិត​យើង​រស់នៅ​និង​ចាស់​ទៅ​ដោយ​ឥតន័យ​ យើង​គួរ​ចេះ​ធ្វើល្អ​ឱ្យ​ច្រើន​និង​គ្រប់គ្រង​ពេលវេលា​ឱ្យ​បាន​ល្អ​។ មនុស្ស​ដែល​ខ្ជះខ្ជាយ​ពេលវេលា​ច្រើន​ដោយ​ឥតន័យ​ ភាគច្រើន​ជា​មនុស្ស​ឡេះឡោះ​ គិត​នេះ​គិត​នោះ​មិន​ច្បាស់លាស់​។ការ​គិត​បែបនេះ​នឹង​ធ្វើ​ឱ្យ​មនុស្ស​បាត់បង់​ថាមពល​នៃ​ការ​ផ្តោត​ ហើយ​ធ្វើ​ឱ្យ​យើង​បាន​ត្រឹមតែ​គិត​យ៉ាង​គ្មាន​សណ្តាប់​ធ្នាប់​ បន្ទាប់មក​មិនដឹង​ចាប់​ចំណុច​មួយ​ណា​ធ្វើ​មុន​ ក៏​បណ្តោយ​ឱ្យ​វា​កន្លង​ផុត​ទៅ​ទាំងអស់​ដោយ​មិនបាន​ធ្វើ​។ បួនដប់​ឆ្នាំក្រោយ​មក​ យើង​នឹង​មើល​ឃើញថា​ គំនិត​ដែល​យើង​គិត​ទាំងអស់​នោះ​ក៏​រលាយ​ទៅតាម​ពេលវេលា​ដែល​យើង​គ្មាន​ភាព​ច្បាស់លាស់​នោះ​ដែរ​។

ព្រះ​តេជគុណ​ គូ​ សុភាព​ បាន​មាន​សង្ឃដីកា​ថា​៖“មនុស្សយើង​ម្នា​ក់ៗ​ត្រូវ​ដឹងខ្លួន​ឱ្យ​ច្បាស់​ថា​ យើង​កំពុង​ធ្វើអ្វី​ ហើយ​ត្រូវ​រៀបចំ​ទាំង​គំនិត​ និង​សកម្មភាព​ឱ្យ​មាន​របៀបរៀបរយ​ ឱ្យ​មាន​សមាធិ​ ដើម្បី​ផ្តោត​លើ​ការងារ​មួយ​ឱ្យ​បាន​ល្អ​”។

ព្រះ​តេជគុណ​បាន​បន្ថែម​ទៀត​ថា​ មនុស្ស​ពូកែ​ តែ​ប្រសិនបើ​ឡេះឡោះ​ មិនព្រម​ធ្វើសកម្មភាព​ ពេលខ្លះ​មិន​អាច​សម្រេច​កិច្ចការ​ងារ​បាន​ច្រើន​ និង​ល្អ​បានទេ​ តែ​ពេលខ្លះ​មនុស្ស​ធម្មតា​ម្នាក់​ ធ្វើ​ម្តង​បា​នប​ន្តិចៗ​ តែ​រក្សា​សកម្មភាព​ជាប់​ជាប្រចាំ​ដោយ​ការ​ព្យាយាម​ យូរ​ទៅ​ក៏អាច​បង្កើត​បាន​ស្នាដៃ​ជាច្រើន​។ ហេតុនេះ​ការគ្រប់គ្រង​ខ្លួនឯង​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ទាំង​ការ​រស់​នៅ​ ការ​រកស៊ី​ ឬការ​ធ្វើការងារ​ជាដើម​។ ប្រសិនបើ​យើង​មាន​របៀប​ ការងារ​ទាំងអស់​ដែល​ធ្លាប់​គិតថា​លំបាក​វា​នឹង​ទៅជា​ការងារ​ងាយស្រួល​ ព្រោះ​យើង​បាន​តាមដាន​ដឹងពី​ចំ​ណុ​ចល្អិ​តៗ​នៃ​ការងារ​នោះ​ បន្ទាប់មក​ក៏​ចាប់ផ្តើម​ធ្វើ​វា​តាមលំដាប់​លំដោយ​៕

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

Man United ប៉ះ Spure វគ្គ ៨ក្រុមចុងក្រោយ ពានរង្វាន់ League Cup

នៅទីបំផុត គេបានរកឃើញសមាសភាពក្រុមខ្លាំង ដែលនឹងត្រូវធ្វើការប្រកួតគ្នានៅវគ្គ ៨ក្រុមចុងក្រោយហើយ នៃពានរង្វាន់ League Cup ឬ រដូវកាល...

តើកត្តាអ្វីខ្លះដែលជំរុញឱ្យមនុស្សត្រូវតែជ្រើសរើសជំនាញណាមួយសម្រាប់អាជីពការងារ?

មនុស្សគ្រប់រូប មិនថា ចាស់ ក្មេង ប្រុស ស្រី ឬកើតនៅលើទ្វីបណាមួយនោះទេ គឺសុទ្ធតែមានតម្រូវការផ្សេងៗគ្នាជាចាំបាច់។ ពួកគេត្រូវការចំណីអាហារឆ្ងាញ់ពិសា...

វឌ្ឍនភាព ៖ គម្រោងស្ដារគុណភាពផ្លូវជាតិលេខ៣១ សម្រេចបានជិត១០០ភាគរយហើយ

កំពត ៖ វឌ្ឍនភាពការរងារនៃគម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ប្រវែងសរុប ៥៣,៥៤ គីឡូម៉ែត្រ ចាប់ពីផ្លូវបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣...

ស្ពានអាកាសក្បាលថ្នល់ «មរតកតេជោ» ជំហានទី២ នឹងបញ្ចប់មុនបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ៖ ស្ពានអាកាសក្បាលថ្នល់ «មរតកតេជោ»ដែលប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ...

អត្ថបទស្រដៀងគ្នា