រ៉ូបូតកូនទា(Duck robot) ជាផលិតផលរបស់ក្រុមវិស្វករជំនាញរបស់ក្រុមហ៊ុន Nissan បានបង្កើតឡើងក្នុងគោលបំណងដើម្បីតាមដាន និងចាប់សត្វល្អិតក្នុងវាលស្រែ(ដូចសត្វទាមែនទែន) ដែលបច្ចុប្បន្នវាស្ថិតនៅក្នុងតំបន់មួយនៅប្រទេសជប៉ុន ដែលកំពុងតេស្តនៅឡើយ និងមិនទាន់បានដាក់ប្រើប្រាស់លើទីផ្សារទេ។
រ៉ូបូតកូនទាដ៏ឆ្លាតវៃនេះ មានទម្ងន់សរុប 1.5គីឡូក្រាមប្រើប្រាស់ម៉ូទ័រនៅខាងក្រោមដើម្បីបង្វិលខ្លួនហែលទឹកបាន ព្រមទាំងមានសេនស័រ និងបង្កប់កាមេរ៉ានៅនឹងភ្នែកទាំងសងខាងរបស់វាទៀតផង។
ចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖