Xiaomi Mi Band 4 ដែលគេស្គាល់ថា ជាឧបករណ៍អេឡិចត្រូនិកសម្រាប់ពាក់លើដៃមានតួនាទីតាមដានចង្វាក់បេះដូង មានមុខងារជំនួយសំឡេងឆ្លាតវៃ(Voice Assistant) មុខងារបង់ប្រាក់អនឡាញ NFC ដែលទើបនឹងប្រកាសចេញលក់លើទីផ្សារកាលពីដើមខែមិថុនាកន្លងទៅ។
យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា Mi Band 4 នេះលក់ដាច់ខ្លាំងណាស់នៅក្នុងប្រទេសចិន ត្រឹមតែ 8ថ្ងៃប៉ុណ្ណោះ ឧបករណ៍នេះត្រូវបានគេកុម្ម៉ង់ទិញតាមរយៈវេបសាយអនឡាយជាង 1លានគ្រឿងទៅហើយ។ ខណៈដែលទីផ្សារប្រទេសផ្សេងទៀតដូចជាទីផ្សារអឺរ៉ុបនឹងមានលក់នៅថ្ងៃទី 26 ខែមិថុនាខាងមុខនេះ។
ចំពោះតម្លៃដាក់លក់នៅចិន គឺប្រមាណជា 169 យន់ (23 ដុល្លារ) និងមួយបែបទៀតមានមុខងារ NFC លក់តម្លៃប្រមាណជា 229យន់ (34 ដុល្លារ)៕