សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបង្ហាញនឹងដាក់លក់រួចមកហើយនូវឯកសណ្ឋានក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា។ ក្នុងនោះដែរមានការបែងចែកជា 2ប្រភេទ ដែលជាប្រភេទអ្នកគាំទ្រ និងប្រភេទដូចរបស់កីឡាករជម្រើសជាតិពាក់តែម្តង។ អ្នកទាំងអស់គ្នាប្រហែលជាគិតថា ឯកសណ្ឋាននោះប្រហែលជាថ្លៃបន្តិចហើយមើលទៅ ប៉ុន្តែវាពិតជាអាវរបស់ក្រុមជម្រើសជាតិ ជាអាវ Original ដែលមានគុណភាពខ្ពស់ ហើយបើធៀបជាមួយនឹងតម្លៃរបស់អាវជម្រើសជាតិទាំង10 ប្រទេសនៃតំបន់អាស៊ានវិញនោះ កម្ពុជាជាប្រទេសដែលលក់អាវជម្រើសជាតិក្នុងតម្លៃថោកជាងគេបង្អស់ក្នុងតំបន់។
1. កម្ពុជា (តម្លៃ $20)
2. ទីម័រ (តម្លៃ $20)
3. ឡាវ (តម្លៃ $20)
4. វៀតណាម (តម្លៃ $21)
5. មីយ៉ាន់ម៉ា (តម្លៃ $31)
6. ហ្វីលីពីន (តម្លៃ $34)
7. ថៃ (តម្លៃ $61)
8. ម៉ាឡេស៊ី (តម្លៃ $65)
9. ឥណ្ឌូនេស៊ី តម្លៃ $68)
10. សិង្ហបុរី (តម្លៃ $77)
ដូច្នេះ នៅពេលដឹងហើយ ជួយប្រាប់គ្នាតៗផង...៕