កីឡាករវ័យក្មេងវៀតណាម Nguyen Cong Phuong ត្រូវបានគេដឹងថា កំពុងរៀបចំបង្វេច ត្រៀមចាកចេញពីក្លិបរបស់គេបច្ចុប្បន្ន នៅលីកកំពូលកូរ៉េខាងត្បូង ទៅកាន់ក្លិបថ្មីរបស់ខ្លួននៅឯលីកទី2 របស់បារាំងក្នុងពេលដ៏ខ្លីខាងមុខនេះ។
ពីមុនមានព័ត៌មានលេចឮឡើងថា Nguyen Cong Phuong ត្រូវបានក្លិបក្នុងលីកបារាំង (ក្លិប Paris FC) ទាក់ទងមកក្លិបអាជីពដែលខ្សែប្រយុទ្ធវៀតណាមម្នាក់នេះកំពុងលេង ប៉ុន្តែកាលពីពេលថ្មីៗនេះ Clermont Foot បានប្រកាសថា កីឡាកររូបនេះនឹងចុះកុងត្រាជាផ្លូវការជាមួយខ្លួននៅចុងខែមិថុនានេះ។
គួររំឭកផងដែរថា មកទល់នឹងពេលនេះ វៀតណាមមានកីឡាករថ្នាល និងកីឡាករអាជីពជាច្រើនដែលកំពុងហ្វឹកហាត់ និង ប្រកបអាជីពនៅឯលីកនៃប្រទេសជាច្រើននៅទ្វីបអាស៊ី និងអឺរ៉ុប...ពិតជាខ្លាំងផស់គេមែន!៕