កីឡាករខ្សែប្រយុទ្ធវ័យក្មេងបំផុតរបស់ក្រុមជម្រើសជាតិកម្ពុជា សៀង ចន្ធា បានបង្ហើបពីគម្រោងការនៃអាជីពបាល់ទាត់របស់ខ្លួនប្រាប់បណ្តាញសារព័ត៌មានថា រូបគេមានគោលដៅច្បាស់លាស់ក្នុងអាជីពមួយនេះ។
ចន្ធា បន្តថា បន្ទាប់ពីគេបញ្ចប់ការហ្វឹកហាត់នៅសាលាបាល់ទាត់ជាតិបាទីរួចហើយ រូបគេនឹងចូលរួមក្នុងក្លិបណាមួយនៃលីកកំពូលកម្ពុជា បន្ទាប់មករូបគេនឹងខិតខំលេងឱ្យបានល្អ ដើម្បីឈានជើងចូលទៅលីកនៅជប៉ុនឱ្យបាន។ ហើយក្តីស្រមៃ បន្ទាប់របស់គេ គឺទៅលេងនៅក្លិបយក្សាកាតាឡាន់ បាសេឡូណា។
គួរបញ្ជាក់ផងដែរថា កីឡាកររូបនេះ គឺជាអ្នកខេត្តកោះកុង ដោយត្រូវបានសាលាបាល់ទាត់ជាតិបាទីចុះទៅធ្វើតេស្តជ្រើសរើសយកមកពីខេត្តកោះកុង ហើយរូបគេបានហ្វឹកហាត់បាល់ទាត់នៅសាលាបាល់ទាត់ជាតិនេះអស់រយៈពេល 3ឆ្នាំមកហើយ៕